Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ស្ងប់ ព្យុះ ទីហ្វុងផង ចិន ជួបព្យុះខ្សាច់មួយទៀតមានកម្ពស់រហូតដល់ ៧៩១ ម៉ែត្រ (មានវីដេអូ)

បានផុស

នៅ

ទីក្រុង Tunhuang នៃខេត្ត Gansu នៅភាគពាយយ័ព្យប្រទេសចិន បានប្រឈមនឹងព្យុះខ្សាច់ដ៏ធំមួយកាលពីថ្ងៃចន្ទ បណ្ដាលឲ្យមេឃមានសភាពខ្មៅងងឹត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍បាននិយាយថា ការជូនដំណឹងអំពីព្យុះខ្សាច់ពណ៌លឿងនេះ ត្រូវបានចេញផ្សាយនៅម៉ោង ៣ និង ៤ នាទីរសៀល ខណៈព្យុះខ្សាច់នេះមានកម្ពស់រហូតដល់ទៅ ៧៩១ ម៉ែត្រ ។

គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នអាកាសធាតុ សម្រាប់ព្យុះខ្សាច់ចែកចេញជា ៤ កម្រិត ដោយពណ៌ក្រហម ស្ថិតនៅកម្រិតខ្ពស់បំផុត ខណៈកម្រិតទី ២ មានពណ៌ទឹកក្រូច លឿង និងខៀវ ។

ទន្ទឹមនោះ ប្រទេសចិន ក៏កំពុងជួបព្យុះទីហ្វុង In-Fa ដែលបណ្ដាលឲ្យមានការបាក់ដីជាលើកទី ២ នៅម៉ោងប្រមាណ ៩ និង ៥០ នាទីព្រឹកថ្ងៃចន្ទនេះ នៅតំបន់មាត់សមុទ្រនៃទីក្រុង Pinghu City ខេត្ត Zhejiang ភាគខាងកើត ។

ព្យុះនេះ ក៏បានវាយប្រហារនៅភាគកណ្តាលនៃប្រទេសចិនផងដែរ ដែលនៅតែរងគ្រោះដោយទឹកជំនន់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣ នាក់ ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមានការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនជាង ១ លាននាក់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ ព្យុះទីហ្វុង In-Fa កំពុងបណ្ដាលឲ្យបាក់ដីជាលើកទី ២ នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម