Connect with us

ព័ត៌មានអន្ដរជាតិ

ជឿសាសនាខ្លាំងពេក គ្រាន់តែក្មេងស្រីស្លៀកពាក់ខោអាវខូវប៊យវាយរហូតស្លាប់ នៅឥណ្ឌា

បានផុស

នៅ

ក្មេង​ស្រី និង​យុវតី​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​ធ្វើ​បាប​ដោយ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​កំពុង​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ថ្មី​ៗ​នេះ​​នៅ​ប្រទេស​ឥណ្ឌា។ វា​​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី និងស្ត្រី​វ័យ​ក្មេង​គ្មាន​សុវត្ថិភាព​សូម្បី​នៅ​ផ្ទះ​ខ្លួន​ឯង។

កាល​ពី​សប្តាហ៍​មុន​ យុវតី​អាយុ​១៧​ឆ្នាំ​ឈ្មោះ Neha Paswan ទទួល​រង​ការ​វាយ​ធ្វើ​បាប​ពី​សមាជិក​​គ្រួសារ​​នៅរដ្ឋ Uttar Pradesh ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​​ដោយ​គ្រាន់​តែ​ពួក​គេ​មិន​ចូល​ចិត្តនាង​ស្លៀក​ពាក់​ខោអាវខូវប៊យ។

ម្តាយ​របស់​ជនរងគ្រោះ​​ឈ្មោះ Shakuntala Devi Paswan​ បាន​និយាយ​ថា កូន​ស្រី​​របស់​គាត់ត្រូវ​បាន​ជីតា​​ និង​ពូ​វាយ​​នឹង​​ដំបង​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​នាង​ប្រើ​ខោ​អាវ​ខូវប៊យ នៅ​ផ្ទះក្នុង​ភូមិ Savreji Kharg ខណ្ឌ​ Deoria។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្តាយ​របស់​នាង​បន្ត​ថា ៖«កូន​ស្រី​បាន​ប្រតិបត្តិ​ជំនឿ​​សាសនា​យូរ​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ល្ងាច នាង​បានដាក់​​ខោ​អាវ​ខូវប៊យ​មួយ​កំភ្លេនៅខាង​លើ​កន្លែងគោរព​សាសនា​របស់​នាង។ នៅ​ពេល​នោះ ជីតា​បាន​ជំទាស់​នឹង​ខោអាវ​នោះ។ Neha បានប្រាប់​ថា ខោអាវ​ខូវប៊យ​​នេះ​​​សម្រាប់​​ស្លៀក​ពាក់»។ ពេល​នោះ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​បណ្តាល​ឲ្យ​កើត​មាន​ហិង្សា។

អ្នក​ស្រី Shakuntala Devi ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​បាន​ដួល​សន្លប់ បង​ថ្លៃ​បាន​ហៅ​កង់បី​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ។

«ពួក​គេ​មិន​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​ទៅ​សាច់​ញាតិ​​ឲ្យ​ជួយ​ទៅ​មើល​នាង​នៅ​មន្ទីរ​ពេទ្យ​ផង ប៉ុន្តែ​សាច់​ញាតិ​មិន​អាច​រក​កូន​ខ្ញុំឃើញ​​នៅ​ឯមន្ទីរ​ពេទ្យ»។ ស្ត្រី​ជា​ម្តាយ​បាន​រៀប​រាប់។

អ្នក​ស្រី​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​បន្ទាប់​មាន​គេ​ប្រាប់​ថា មាន​សព​ក្មេង​​ស្រី​​​ត្រូវ​បានជាប់​​​នឹង​ដែក​​ស្ពាន​មួយតាម​ទន្លេ Gandak ដែល​ហូរ​កាត់​តំបន់​នោះដែល​ប្រហែល​ជា​ត្រូវ​គេ​ទម្លាក់​​ទៅ​ក្នុង​ទឹក ប៉ុន្តែ​ជើងក៏​ជាប់​នឹង​ដែក​ស្ពាន​។ នៅ​ពេល​ទៅ​មើល​ទើប​ដឹង​ថា ជា​សព​របស់​កូន​ស្រី​គាត់។

ប៉ូលិសបាន​ដាក់​ពាក្យ​បណ្តឹង​ករណីឃាតកម្ម​លើ​មនុស្ស​ពាក់​ព័ន្ធ​១០​នាក់​ក្នុង​នោះ​មាន​ជីដូន​ជីតា ពូ មីង ក្មួយ និង​​អ្នក​បើកកង់​បី។

ក្មេង​ស្រី​រង​គ្រោះ

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​លោក Shriyash Tripathi បាន​និយាយ​ថា មនុស្ស​៤​នាក់​ក្នុង​នោះ ជីដូនជីតា និង​ពូរបស់​ជន​រង​គ្រោះ និង​អ្នក​បើក​បរ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​​កំពុង​ត្រូវ​បាន​សាក​សួរ​។ ប៉ូលិស​ក៏​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

ឪពុក​របស់​ជន​រង​គ្រោះ​ឈ្មោះ Amarnath Paswan ដែល​ធ្វើ​ការ​នៅការដ្ឋាន​សំណង់ក្នុង​រដ្ឋ Punjab ពេញ​មួយ​ថ្ងៃ​បានត្រឡប់​មក​ផ្ទះ​វិញ​ជួប​រឿង​សោកនាដកម្ម​បាន​និយាយ​ថា លោក​ខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ដើម្បី​បាន​លុយ​ឲ្យកូន​ទៅ​រៀន។​

លោក Shakuntala Devi និយាយ​ថា កូន​ស្រី​​ចង់​ក្លាយ​ជា​ប៉ូលិស ប៉ុន្តែ​សុបិន​របស់​នាងលែង​កើត​​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម