ព័ត៌មានអន្ដរជាតិ
ទៀតហើយ ឥណ្ឌា ! ប្រជ្រៀតគ្នាសម្រុកចូលប្រាសាទហិណ្ឌូបែរជារត់ជាន់គ្នា របួសច្រើននាក់
ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សជាច្រើនរួមទាំងស្ត្រី និងកុមារបានរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នា ដែលបានកើតឡើងនៅឯប្រាសាទហិណ្ឌូមួយនៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ។
ការរត់ជាន់គ្នានេះបានកើតឡើងកាលពីថ្ងៃចន្ទនៅឯប្រាសាទ Mahakaleshwar ក្នុងស្រុក Ujjain ដែលមានចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Bhopal នៃរដ្ឋធានី Madhya Pradesh ។
ក្រុមមន្រ្តីបាននិយាយថា ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅឯប្រាសាទ ហើយប្រជាជនត្រូវបានគេមើលឃើញថា មិនបានគោរពតាមបទដ្ឋានការពារនៃជំងឺកូវីដ ១៩ ហើយគ្មានរក្សាគម្លាតសង្គមអ្វីឡើយ ។
ក្រុមមន្រ្តីបានបញ្ជាក់ថា “ហេតុការណ៍នេះបានកើតឡើងនៅខ្លោងទ្វារលេខ ៤ នៃប្រាសាទ ។ បន្ទាប់ពីការប្រជ្រៀត និងការរុញគ្នា សន្តិសុខក៏សម្រេចបើកខ្លោងទ្វារឲ្យចូល ហើយប្រជាជនបានប្រញាប់ប្រញាល់សម្រុកចូល បន្ទាប់មកមនុស្សជាច្រើនបានដួល ហើយអ្នកផ្សេងទៀតបានដួលបន្តកន្ទុយគ្នាសង្កត់លើពួកគេ” ។
ប្រាសាទនេះបានបើកដំណើរការកាលពីខែមុន ហើយអាជ្ញាធរបានប្រកាសឲ្យតែភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ឬមានលិខិតបញ្ជាក់លទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តតាម RT-PCR ដែលបានចេញរយៈពេល ៤៨ ម៉ោង មុនពេលទស្សនកិច្ចនេះនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុង ។
ក្រោយហេតុការណ៍នេះ សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) ដែលជាស្ថាប័នវេជ្ជសាស្ត្រជាន់ខ្ពស់របស់ប្រទេស បានលើកឡើងនូវការព្រួយបារម្ភ អំពីរលកឆ្លងជំងឺកូវីដ ១៩ លើកទី ៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?