Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត កូរ៉េទាំងពីរ ស្ដារទំនាក់ទំនងឆ្លងកាត់ព្រំដែនឡើងវិញ ក្រោយ ក្រុងព្យុងយ៉ាង កាត់ផ្ដាច់កាលឆ្នាំមុន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងឆ្លងកាត់ព្រំដែន បន្ទាប់ពីត្រូវបានកាត់ផ្តាច់ដោយក្រុងព្យុងយ៉ាងកាលពីខែមិថុនាឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា វាកើតឡើងដោយសារតែ លទ្ធផលនៃកិច្ចព្រមព្រៀងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។

មន្ត្រីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួនជាច្រើន ចាប់តាំងពីខែមេសា ហើយបានចែករំលែកការយោគយល់ ដើម្បីស្តារការទុកចិត្តគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅមុខ ។

ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មាន KCNA ដែលគ្រប់គ្រងដោយកូរ៉េខាងជើង ក៏បានបញ្ជាក់ពីការបើកឡើងវិញ នូវបណ្តាញទំនាក់ទំនងនេះផងដែរ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា សេចក្តីសម្រេចនេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រទេសកូរ៉េ សម្រាប់ទំនាក់ទំនងប្រសើរជាងមុន ហើយមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីឈានទៅរកការបោះជំហានដ៏ធំមួយ ក្នុងការស្វែងរក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់ការផ្សះផ្សាជាតិជាដើម ។

គួររំឭកថា ប្រទេសកូរ៉េខាងជើងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងក៏បានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ក្នុងខែមិថុនាឆ្នាំ ២០២០ ។

នៅពេលនោះ ទីក្រុងព្យុងយ៉ាងមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការខកខានរបស់ក្រុងសេអ៊ូលក្នុងការបញ្ឈប់ការបញ្ជូនខិត្តប័ណ្ណឃោសនា និងស្តីបន្ទោសអំពីសកម្មភាពជាសត្រូវនេះ ដែលជំរុញឲ្យទំនាក់ទំនងអន្តរកូរ៉េចូលក្នុងមហន្តរាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ស្ងាត់ៗ កូរ៉េខាងជើង បង្កើនការផលិតឱសថបុរាណមានប្រសិទ្ធភាពខ្លាំងលើ “ជំងឺផ្លូវដង្ហើម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម