Connect with us

ព័ត៌មានអន្ដរជាតិ

សកម្មជនអាកាសធាតុវ័យក្មេង Greta Thunberg ទទួលការចាក់វ៉ាក់សាំងការពារកូវីដដូសដំបូង

បានផុស

នៅ

សកម្មជនអាកាសធាតុនាង Greta Thunberg បានបង្ហោះលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារថា នាងបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងរួចហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងបានសរសេរជាមួយនឹងរូបភាពបង់បិទ ក្រោយចាក់វ៉ាក់សាំងថា “ខ្ញុំមានអំណរគុណ និងមានកិត្តិយសណាស់ដែលអាចរស់នៅក្នុងផ្នែកមួយនៃពិភពលោក ហើយពេលនេះខ្ញុំអាចទទួលបានការចាក់វ៉ាក់សាំងរួចហើយ ។ ការចែកចាយវ៉ាក់សាំងនៅជុំវិញពិភពលោក គឺមិនស្មើភាពគ្នាទេ” ។

សកម្មជនវ័យក្មេងអាយុ ១៨ ឆ្នាំរូបនេះ បាននិយាយថា “៨៤ ភាគរយនៃការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យម ហើយមានតែ ០.៣ ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប” ។

នៅឃ្លាចុងក្រោយនៃការបង្ហោះលើ Twitter នាងបញ្ជាក់ថា “គ្មាននរណាម្នាក់មានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាបានចាក់វ៉ាក់សាំង ។ សូមកុំស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង វាជួយសង្គ្រោះអាយុជីវិតអ្នក” ។

គួរបញ្ជាក់ថា កាលពីរដូវផ្ការីកឆ្នាំ ២០២០ នាង Greta Thunberg និងឪពុករបស់នាងមានរោគសញ្ញាស្រដៀងនឹងរោគសញ្ញាជំងឺកូវីដ ១៩ បន្ទាប់ពីនាងបានត្រឡប់មកពីដំណើរកម្សាន្តទៅកាន់អឺរ៉ុបកណ្តាលវិញ ។ នៅពេលនោះនាងបាននិយាយថា នាងបានធ្វើចត្តាឡីស័កភ្លាមៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម