Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយអាល្លឺម៉ង់ បដិសេធការចោទប្រកាន់ប្រឆាំងតំបន់ ស៊ីនជាំង

បានផុស

នៅ

លោក Juergen Kurz សមាជិកគណបក្សបៃតងអាល្លឺម៉ង់ បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយព្យរបស់ប្រទេសចិន ដូចជា “អំពើប្រល័យពូជសាសន៍” និង “ជំរំឃុំឃាំង” គឺគ្មានមូលដ្ឋានទេ។

លោក Juergen Kurz សមាជិកគណបក្សបៃតងអាល្លឺម៉ង់

លោកបានលើកឡើងបែបនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីនោះ នាពេលថ្មីៗ។

នៅពេលសាកសួរអំពីប្រភពនៃការចោទប្រកាន់ទាំងនេះ លោក Kurz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអនឡាញអាល្លឺម៉ង់ Telepolis ថា ការចោទប្រកាន់ទាំងនេះ គឺធ្លាក់ចុះពីលើមេឃ។

កាលពីខែឧសភា លោក Kurz បានធ្វើដំណើរទៅស៊ីនជាំង ហើយនិយាយថា គាត់ទទួលបានការយល់ដឹងខ្លះពីជំរំឃុំឃាំង ដែលត្រូវបានគេចាត់ទុកជា មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ។

លោក Kurz និយាយថា “នោះគឺជាផ្នែកមួយនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ នៅក្នុងប្រទេសចិន កម្មវិធីបែបនេះ ដំណើរការយ៉ាងខ្លាំងតាមរយៈរដ្ឋាភិបាល, រដ្ឋាភិបាលខេត្តក្រុងនិងក្រុង”។

Xinjiang offers real-site photos to debunk satellite images 'evidence' of  'detention centers' - Global Times

លោកបានបន្ថែមថា មជ្ឈមណ្ឌលអប់រំបែបនេះ ក៏ត្រូវបានប្រើដើម្បីបំបាត់ភាពជ្រុលនិយមផងដែរ។

និយាយអំពីការចោទប្រកាន់ “អំពើប្រល័យពូជសាសន៍” វិញ លោក Kurz និយាយថា វាក៏ជាគ្រោងការណ៍របស់ប្រទេសលោកខាងលិចផងដែរ ដោយសារតែចំនួនប្រជាជនអ៊ុយហ្គ័រកំពុងតែកើនឡើង និងមានអត្រាកំណើតខ្ពស់ជាងជនជាតិហាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម