លោក ប្រាយុទ្ធ ចាន់អូចា ថា វិបត្តិកូវីដនៅ ថៃ នឹងចប់ក្នុងរយៈពេលយូរបំផុតត្រឹម ៤ សប្ដាហ៍ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា ថា វិបត្តិកូវីដនៅ ថៃ នឹងចប់ក្នុងរយៈពេលយូរបំផុតត្រឹម ៤ សប្ដាហ៍ទៀត

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតរបស់ប្រទេស ចាប់តាំងពីការចាប់ផ្ដើមរោគរាតត្បាត គួរតែត្រូវបានបញ្ចប់ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ ឬប្រហែលជា ៤ សប្ដាហ៍ទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Bangkok Post បានរាយការណ៍ថា លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ ហើយបានណែនាំទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឲ្យធ្វើបច្ចុប្បន្នភាពជាសាធារណៈ អំពីវិបត្តិដែលកំពុងកើតមាន ។

ប្រទេសថៃបានបន្តរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងតួលេខ ៥ ខ្ទង់អស់រយៈពេលជាង ១០ ថ្ងៃមកហើយ ជាមួយនឹងអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាង ១០០ នាក់ ខណៈនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីខ្ពស់បំផុតចំនួន ១៧,៦៦៩ ករណី និងមានអ្នកស្លាប់ ១៦៥ នាក់ ។

ចំណែកយោងតាមលោក Sathit Pitutecha មកពីក្រសួងសុខាភិបាល បានលើកឡើងថា លោកនាយករដ្ឋមន្រ្តីក៏បាននិយាយពីការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះផងដែរ រួមទាំងបម្រាមគោចរនៅទីក្រុងបាងកក នឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល ១៤ ថ្ងៃ ក៏ដូចជាការសម្រេចចិត្តវិធានការផ្សេងទៀត ផ្អែកលើស្ថានភាពនៅពេលនោះ ហើយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) នឹងត្រូវធ្វើការអំពាវនាវជាបន្ទាន់ ប្រសិនបើការរឹតបន្តឹងនៅដំណាក់កាលនោះ ត្រូវបានធ្វើឡើង ។

លោក Sathit និយាយថា ក្រុមមន្រ្តីនៅឯកិច្ចប្រជុំកាលពីម្សិលមិញ ក៏បានពិភាក្សាពីវិធានការបច្ចុប្បន្ន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ រួមទាំងគោលនយោបាយបញ្ជូនអ្នកជំងឺទៅខេត្តរបស់ខ្លួនវិញ ដើម្បីទទួលការព្យាបាល និងដើម្បីបន្ធូរបន្ថយសម្ពាធលើមូលដ្ឋានសុខាភិបាលនៅទីក្រុងបាងកក និងខេត្តដទៃទៀតដែលកំពុងតស៊ូដើម្បីដោះស្រាយជាមួយនឹងអត្រាឆ្លងដ៏ខ្ពស់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៣ នាទី មុន

រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង

ចរាចរណ៍១៨ នាទី មុន

បុរសម្នាក់បើករថយន្តស៊េរីទំនើប ជ្រុលទៅបុកបង្គោលភ្លើង និងជញ្ជាំងឃ្លាំងលក់រថយន្ត រងការខូចខាតយ៉ាងដំណំ

សុខភាព២៣ នាទី មុន

ទម្លាប់​សាមញ្ញ​​ទាំង​៧​ បំផ្លាញ​សុខភាព​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានជាតិ៣០ នាទី មុន

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងជំរុញរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ”​

ព័ត៌មានជាតិ៣២ នាទី មុន

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយកាន់កាំបិតនៅដៃ ហើយដើរឆ្លងដែនទៅទឹកដីថៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services