ព័ត៌មានអន្ដរជាតិ
រដ្ឋបាលចំណីអាហារនិងឱសថ ថៃ ព្រមានពីការប្រើឧបករណ៍បាញ់អាល់កុលមួយនេះ អាចរលាកផ្លូវដង្ហើម
ដោយសារតែវិបត្តិកូវីដ បានរីករាលដាលនៅទូទាំងប្រទេសថៃ ឧបករណ៍បាញ់អាល់កុល កំពុងទទួលបានប្រជាប្រិយភាព និងជាតម្រូវការដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់គ្នា។

រដ្ឋបាលចំណីអាហារនិងឱសថរបស់ថៃ បានចេញការព្រមានប្រជាជន កុំឲ្យប្រើប្រាស់ឧបករណ៍បាញ់អាល់កុលប្រភេទដូចជាកំភ្លើង ព្រោះសារធាតុខ្យល់ដែលចេញពីម៉ាស៊ីនមានទំហំតូច។ នេះបណ្ដាលឲ្យសារធាតុ Reagent ប៉ះផ្ទៃមិនគ្រប់គ្រាន់ ដែលជួយកាត់បន្ថយប្រសិទ្ធភាព ហើយក៏បណ្ដាលភ្នាក់ងារបង្កឲ្យជំងឺបែកខ្ញែកគ្នាផងដែរ។ ប្រសិនបើទឹកអាកុលសាយភាយចូលទៅក្នុងភ្នែក ឬប្រព័ន្ធដកដង្ហើម វាអាចបណ្ដាលឲ្យក្រហាយភ្នែក វិលមុខ ក្អួតចង្អោរ រលាកផ្លូវដង្ហើម ជាពិសេសកុមារតូចៗ។
សំខាន់ជាងនេះទៅទៀត ការប្រើកាំភ្លើងកាំរស្មីយូវី បាញ់សម្លាប់មេរោគលើរាងកាយដោយផ្ទាល់ វាអាចបណ្ដាលឲ្យកើតជំងឺមហារីកស្បែក និងបង្កគ្រោះថ្នាក់ដល់ភ្នែក។ ក្រៅពីមិនសូវមានប្រយោជន៍ សម្រាប់សម្លាប់មេរោគ ឧបករណ៍បាញ់អាល់កុលនេះ ក៏មានគ្រោះថ្នាក់គួរសមដែរ។

វិធីប្រើប្រាស់អាកុលបានត្រឹមត្រូវនិងមានប្រសិទ្ធភាព នៅលើផ្ទៃនិងសម្ភារៈបរិក្ខារ ឬគ្រឿងបរិក្ខារ ដែលត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឱសថ គួរតែត្រូវបានប្រើជាដបចាក់ ឬទឹកជូតទើបជាការប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត
ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


