រដ្ឋបាលចំណីអាហារនិងឱសថ ថៃ ព្រមានពីការប្រើឧបករណ៍បាញ់អាល់កុលមួយនេះ អាច​រលាកផ្លូវដង្ហើម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថ ថៃ ព្រមានពីការប្រើឧបករណ៍បាញ់អាល់កុលមួយនេះ អាច​រលាកផ្លូវដង្ហើម

បានផុស

នៅ

ដោយសារតែវិបត្តិកូវីដ បានរីករាលដាលនៅទូទាំងប្រទេសថៃ ឧបករណ៍បាញ់អាល់កុល កំពុងទទួលបានប្រជាប្រិយភាព និងជាតម្រូវការដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលចំណីអាហារនិង​ឱសថ​របស់ថៃ ​បានចេញ​ការ​ព្រមាន​ប្រជាជន ​កុំ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បាញ់​អាល់កុលប្រភេទដូចជា​កំភ្លើង ​​ព្រោះ​សារធាតុ​ខ្យល់​ដែល​ចេញ​ពី​ម៉ាស៊ីន​មាន​ទំហំ​តូច។ នេះ​បណ្ដាល​ឲ្យ​សារធាតុ Reagent ប៉ះ​ផ្ទៃ​មិន​គ្រប់គ្រាន់​ ដែល​ជួយ​កាត់បន្ថយ​ប្រសិទ្ធភាព ​ហើយ​ក៏​បណ្ដាល​ភ្នាក់ងារ​បង្ក​ឲ្យ​ជំងឺ​បែកខ្ញែក​គ្នា​ផងដែរ។ ប្រសិន​បើ​ទឹក​អាកុល​សាយភាយ​ចូល​ទៅ​ក្នុង​ភ្នែក ​ឬ​ប្រព័ន្ធ​ដកដង្ហើម​ វា​អាច​បណ្ដាល​ឲ្យ​ក្រហាយ​ភ្នែក ​វិលមុខ ​ក្អួតចង្អោរ​ រលាក​ផ្លូវ​ដង្ហើម​ ជា​ពិសេស​កុមារ​តូចៗ។

សំខាន់ជាងនេះទៅទៀត ការប្រើ​កាំភ្លើង​កាំ​រស្មីយូវី បាញ់​សម្លាប់​មេរោគ​លើ​រាងកាយដោយ​ផ្ទាល់ ​វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​ និង​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក។ ក្រៅ​ពីមិនសូវមាន​ប្រយោជន៍​ សម្រាប់​សម្លាប់​មេរោគ ​ឧបករណ៍​បាញ់​អាល់កុល​នេះ ​ក៏​មាន​គ្រោះថ្នាក់​​គួរសម​ដែរ។

វិធី​ប្រើប្រាស់​អាកុល​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ នៅ​លើ​ផ្ទៃ​និង​សម្ភារៈ​បរិក្ខារ​ ឬ​គ្រឿង​បរិក្ខារ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយរដ្ឋបាលចំណីអាហារនិង​ឱសថ គួរ​តែ​ត្រូវ​បាន​ប្រើ​ជា​ដប​ចាក់ ​ឬ​ទឹក​ជូត​ទើប​​ជា​ការ​ប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត

ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services