Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តក្រុងចំនួន៣ របស់ចិនកំពុងផ្ទុះ Delta ករណីភាគច្រើន ជាអ្នកចាក់វ៉ាក់សាំងរួច

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី២៩ខែកក្កដានេះ ប្រទេសចិន បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ក្នុងខេត្តក្រុងចំនួន៣ ខណៈចង្កោមមួយ មានទំនាក់ទំនងទៅនឹងអាកាសយានដ្ឋានភាគខាងកើត បើទោះបីជាមានការធ្វើតេស្តទ្រង់ទ្រាយធំនិងការចាក់វ៉ាក់សាំងក៏ដោយ។

ការផ្ទុះឡើង ដែលចាប់ផ្តើមបន្ទាប់ពីកម្មករ ៩ នាក់នៅឯអាកាសយានដ្ឋាន Nanjing ធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី២០ខែកក្កដា បានជំរុញឲ្យមានការកើនឡើងករណីឆ្លងចំនួន ១៧១ករណីនៅក្នុងខេត្ត Jiangsu។

លោក Lu Jing សមាជិកនៃក្រុមការងារការពាររោគរាតត្បាត បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ក្រុមមន្ត្រីនៅក្នុងខេត្ត Jiangsu បានបិទខ្ទប់ប្រជាជនរាប់សែននាក់។

លោកនិយាយថា “ហាងកាហ្វេអ៊ីនធើណិត កន្លែងហាត់ប្រាណ រោងកុននិងខារ៉ាអូខេ ហើយសូម្បីតែបណ្ណាល័យនៅ Nanjing ក៏ត្រូវបានបិទផងដែរ”។

លោកបន្តថា ទីក្រុងនេះ បានធ្វើតេស្តប្រជាជនចំនួន ៩.២ លាននាក់ ពីរដងរួចទៅហើយ ស្របពេលដែលក្រុមមន្ត្រី ប្រញាប់ប្រញាល់ទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ចំណែកខេត្ត Sichuan ភាគនិរតី បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៣ ករណីនៅថ្ងៃព្រហស្បតិ៍ខណៈទីក្រុងប៉េកាំង បានរាយការណ៍ករណីឆ្លងក្នុងសហគមន៍លើកដំបូងក្នុងរយៈពេល ៦ ខែ។

ទន្ទឹមនឹងនេះ សណ្ឋាគារលំដាប់ខ្ពស់មួយនៅកណ្តាលក្រុងប៉េកាំង ត្រូវបានបិទទ្វារបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានករណីនាំចូលត្រូវបានរកឃើញក្នុងចំណោមភ្ញៀវ។

ភាគច្រើននៃអ្នកជំងឺដែលធ្វើតេស្តវិជ្ជមាន ក្នុងការផ្ទុះចុងក្រោយបង្អស់នេះ គឺបានចាក់វ៉ាក់សាំងរួចទៅហើយ ដែលនេះជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីចុងខែមករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម