វៀតណាម ទទួលរងភ្លៀងធ្លាក់ខ្លាំងអមដោយផ្គររន្ទះពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វៀតណាម ទទួលរងភ្លៀងធ្លាក់ខ្លាំងអមដោយផ្គររន្ទះពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍

បានផុស

នៅ

ភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងអមដោយព្យុះផ្គររន្ទះម្តងម្កាល នឹងបក់បោកភាគខាងត្បូងប្រទេសវៀតណាមរហូតដល់ចុងសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Le Dinh Quyet មន្ត្រីមកពីស្ថានីយ៍ឧតុនិយមភាគខាងត្បូង បានឲ្យដឹងថា ខ្យល់មូសុងដ៏ខ្លាំងក្លាមួយត្រូវបានគេព្យាករណ៍ថា នឹងបង្កជាជំនន់ទឹកភ្លៀងពាសពេញតំបន់ ចាប់ពីថ្ងៃព្រហស្បតិ៍នេះដល់ថ្ងៃសៅរ៍ ។

ទន្ទឹមនោះ ទីក្រុងហូជីមិញ ទឹកភ្លៀងនឹងឡើងដល់កម្ពស់ ២០ ទៅ ២៤ មីល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ។

លោក Quyet បានបន្ថែមថា អាកាសធាតុភ្លៀងនឹងរលាយបាត់ មុនវាបោកបក់ត្រឡប់មកតំបន់ភាគខាងត្បូងវិញនៅថ្ងៃទី ៤ ខែសីហា ។

បន្ថែមពីនេះ ជំនន់ទឹកភ្លៀងខ្ពស់បំផុត នឹងត្រូវបានកត់ត្រាទុកនៅខេត្ត Dong Nai ខេត្ត Binh Phuoc ខេត្ត Binh Duong ទីក្រុងហូជីមិញ ខេត្ត Long An ខេត្ត Tien Giang និងខេត្តមួយចំនួនទៀត ។

ស្របពេលជាមួយគ្នានេះ នៅម៉ោង ៧ យប់ថ្ងៃព្រហស្បតិ៍នេះ ទឹកភ្លៀងនឹងកើតមាន ខណៈពេលដែលវាអាចបន្តនៅតាមតំបន់ជាច្រើនផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ត្រៀមទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដពីប្រទេសមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services