អនាគត​​អាច​​ប្រើ​​វ៉ាក់​សាំង​ម្សៅ​កូវីដ​ តម្លៃ​ថោក​​ ងាយ​ស្រួលទុកដាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អនាគត​​អាច​​ប្រើ​​វ៉ាក់​សាំង​ម្សៅ​កូវីដ​ តម្លៃ​ថោក​​ ងាយ​ស្រួលទុកដាក់

បានផុស

នៅ

សព្វងថ្ងៃនេះ វ៉ាក់សាំងជាមធ្យោបាយសំខាន់បំផុតដើម្បីការពារ និងលុបបំបាត់កូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំងជាវត្ថុរាវ ប៉ុន្តែនាពេលអនាគត វ៉ាក់សាំងអាចត្រូវបានប្រើជាម្សៅដោយប្រើឧបករណ៍បឹត និងតម្លៃថោក ហើយងាយស្រួលទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងមន្ទីរពិសោធពណ៌ស និងខ្យល់នៅភូមិ Medicon ដែលជាឧទ្យានវិទ្យាសាស្ត្រដ៍ធំមួយនៅភាគខាងត្បូងប្រទេសស៊ុយអែត អ្នកគីមីសាស្ត្រលោកស្រី Ingemo Andersson បានកាន់បង្ហាញឧបករណ៍បឹតមួយដែលធ្វើពីប្លាស្ទិក ស្តែង ដែលប្រហែលជាពាក់កណ្តាលប្រអប់តូចមួយប៉ុណ្ណោះ។

លោកស្រី Ingemo Andersson

ក្រុមការងាររបស់លោកស្រីសង្ឃឹមថា ឧករណ៍នេះអាចដើរតួនាទីយ៉ាងសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ជាសកលដែលអនុញ្ញាតឲ្យមនុស្សអាចទទួលវ៉ាក់សាំងម្សៅជំនាន់ក្រោយនៅតាមផ្ទះ។
លោក Johan Waborg នាយកប្រតិបត្តិក្រុមហ៊ុនដែលជាធម្មតាផលិតឧបករណ៍បឹតខ្យល់សម្រាប់អ្នកជំងឺហឹតបាននិយាយថា ៖«វាស្រួល និងពិតជាមានតម្លៃថោកណាស់។ អ្នកគ្រាន់តែបករំអិលផ្លាស្ទិកបន្តិច និងបន្ទាប់មកបំពងហឹតវ៉ាក់សាំងដំណើរការ ហើយអ្នកដាក់ចូលក្នុងមាត់ រួចដកដង្ហើមវែងៗ ស្រួបចូល»។

ក្រុមហ៊ុន Iconovo កំពុងសហប្រតិបត្តិការសិក្សាស្រាវជ្រាវផ្នែកភាពស៊ាំជាមួយក្រុមហ៊ុន ISR នៅទីក្រុង Stockholm ដែលក្រុមហ៊ុននេះកំពុងផលិតវ៉ាក់សាំងម្សៅស្ងួតបង្ការកូវីដ-១៩។

វាប្រើប្រូតេអ៉ីនដែលផលិតវីរុសកូវីដ-១៩ (មិនដូចវ៉ាក់សាំង Pfizer, Moderna និង Astra Zeneca ដែលប្រើបច្ចេកវិទ្យា RNA ឬ DNA ដែលកូដសម្រាប់ប្រូតេស៊ីនទាំងនេះ) និងទប់ទល់នឹងសីតុណ្ហភាពរហូតដល់៤០អង្សាសេ។

ប្រការនេះអាចជាភាពផ្ទុយមួយដ៏ធំទៅនឹងលក្ខខណ្ឌដែលត្រូវរក្សាវ៉ាក់សាំងបង្ការកូវីដ-១៩សព្វថ្ងៃនេះដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ដែលទាំងអស់នេះជាវត្ថុរាវ។

លោក Ola Winquist ស្ថាបនិកក្រុមហ៊ុន ISR ដែលជាសាស្ត្រាចារ្យភាពស៊ាំនៅវិទ្យាស្ថាន Karolinska ដែលជាគ្រឹះស្ថានវេជ្ជសាស្ត្រឈាមុខគេមួយនៅប្រទេសស៊ុយអែត បានឲ្យដឹងថា ៖«អ្នកផ្លាស់ប្តូរហ្គេមនេះគឺថា អ្នកអាចចែកចាយវ៉ាក់សាំងម្សៅបានយ៉ាងស្រួលបំផុតដោយមិនចាំបាច់ត្រូវការខ្សែសង្វាក់ត្រជាក់ ហើយវាត្រូវបានប្រើដោយមិនចាំបាច់ត្រូវការអ្នកផ្តល់សេវាសុខភាពទេ»។

វ៉ាក់សាំងម្សៅ

ថ្មីៗនេះ ក្រុមហ៊ុនកំពុងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនប្រឆាំងលើវីរុស Beta (រកឃើញនៅអាហ្វ្រិកខាងត្បូង) និងវីរុស Alpha (រកឃើញនៅចក្រភពអង់គ្លេស)។

គេជឿថា វាអាចមានអត្ថប្រយោជន៍ជាពិសេសក្នុងការពន្លឿនការវ៉ាក់សាំងនៅអាហ្វ្រិកដែលបច្ចុប្បន្ននេះមិនទាន់មានការផលិតវ៉ាក់សាំង ហើយអាកាសធាតុក្តៅ និងការផ្គត់ផ្គង់អគ្គីសនីមានកំណត់ ដូច្នេះបានក្លាយជាបញ្ហាប្រឈមដ៏ធំនៅពេលត្រូវការរក្សាវ៉ាក់សាំងមុនពេលហួសកាលកំណត់ប្រើប្រាស់។

ប៉ុន្តែមានសុទិដ្ឋិនិយមរួចហើយចំពោះសមាគមវិទ្យាសាស្ត្រដែលប្រសិនបើវ៉ាក់សាំងម្សៅប្រភេទនេះទទួលបានជោគជ័យ។ ពួកគេអាចធ្វើបដិវត្តចំពោះការឆ្លើយតបជាសកលនូវរោគរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កើតឲ្យកាន់តែងាយស្រួលក្នុងការរក្សាទុក និងចែកចាយ។

លោក Stefan Swartling Peterson

លោក Stefan Swartling Peterson អតីតប្រធានសុខភាពសកលរបស់ UNICEF ពីឆ្នាំ២០១៦-២០២០ ដែលឥឡូវជាសាស្ត្រាចារ្យនៃការផ្លាស់ប្តូរសកលនៅវិទ្យាស្ថាន Karolinska មានប្រសាសន៍ថា ៖«វាពិតជាបើកឱកាសសម្រាប់តំបន់ដែលពិបាកចូលដល់ និងប្រហែលជាជួយសង្គ្រោះយើងនៅពេលមនុស្សកាន់ធុងត្រជាក់នៅលើកង់ និងខ្នងអូដ្ឋ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ២៣ នាទី មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៥៤ នាទី មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

ព័ត៌មានជាតិ២ ម៉ោង មុន

បន្ទាន់! ក្រុងសៀមរាប​គ្រោង​នឹង​ដាក់​ជា​តំបន់ក្រហមឆាប់ៗនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម សុខ លូ ទទួល​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត នូវ​ស្បែកជើង​ចុះ​ទឹក​១០០​គូ ដើម្បី​ប្រើប្រាស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services