Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ម្នាក់​ថា​ អាមេរិកកំពុង​ដើរ​ខុស​គោល​ដៅ​ ខណៈការ​ឆ្លង​កូវីកើន​ឡើងជាថ្មី

បានផុស

នៅ

សហរដ្ឋ​អាមេរិក​កំពុងដើរ​ខុស​​​គោល​ដៅ​​លើ​ការ​គ្រប់​គ្រង់​វីរុស​កូរ៉ូណា ពី​ព្រោះ​ករណី​ឆ្លង​ថ្មី​កំពុង​កើន​ឡើង​ក្នុង​ចំណោម​ប្រជា​ជន​មិន​ទាន់​ចាក់​វ៉ាក់សាំង។ នេះ​ជា​ការ​ព្រមាន​បស់​អ្នក​ឯកទេស​ជំងឺ​ឆ្លង​កំពូល​របស់​សហរដ្ឋ​អាមេរិក​។

លោកវេជ្ជបណ្ឌិត Anthony Fauci បានឲ្យ​ដឹង​ថា វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន Delta កំពុង​វាយ​លុក​ខ្លាំង​នៅ​​ក្នុង​តំបន់​ដែលមាន​អត្រា​ប្រជាជន​ចាក់​វ៉ាក់សាំង​​​ទាប។ អាជ្ញាធរ​សុខាភិបាល​​កំពុងចេញ​អនុសាសន៍​ឲ្យ​ពាក់​ម៉ាស់​ឡើង​វិញ​សម្រាប់​អ្នក​ដែល​បាន​​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ​។ ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម​សម្រាប់​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ក៏​កំពុង​ពិចារណា។

លោកវេជ្ជបណ្ឌិត Anthony Fauci
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ Fauci ជា​ប្រធាន​ទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN កាល​ពីចុង​សប្តាហ៍​នេះ​ថា ស្ថានភាព​កូវីដ-១៩​នៅ​សហរដ្ឋ​អាមេរិកកំពុង​អាក្រក់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង។

តាម​ទិន្នន័យ​ផ្លូវ​ការ ប្រជា​ជន​ជាង ១៦២.៧​លាន​នាក់ ឬ​ស្មើ​នឹង​៤៩​%​នៃ​ប្រជា​ជន​អាមេរិកបាន​ចាក់​វ៉ាក់សាំង​ពេញ​ដូស​រួច​រាល់​។ អាមេរិក​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ពិភព​លោក​មួយ​ដែល​បាន​ចាប់​ផ្តើម​ប្រមូល​យក​ចាក់​វ៉ាក់សាំង​រហូត​ដល់​ខែ​មេសា នៅ​ពេល​អត្រា​ចាក់​វ៉ាក់សាំង​ចាប់​ផ្តើម​​ថយ​ចុះ។

អត្រា​ចាក់​វ៉ាក់សាំង​ទាប​ខ្លាំង​នៅ​បណ្តា​រដ្ឋភាគ​ត្បូង​ប្រទេស​ដែល​មាន​ប្រជា​ជន​តិច​ជាង​ពាក់​កណ្តាល​​បាន​ការ​ចាក់​​​ហោច​ណាស់​១​ដូស​ប៉ុណ្ណោះ។

ទន្ទឹម​ជា​មួយ​​នឹង​ករណី​ឆ្លង​កូវីដ​ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ជា​លំដាប់ បន្ទាប់​ពី​ចំនួន​បាន​ធ្លាក់​ចុះ​នៅ​ខែ​ឧសភា និងមិថុនា។ ការ​ឆ្លង​ថ្មី​កើន​ឡើង​វិញ​បាន​បន្ថែម​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​អាមេរិក​​ឡើង​ដល់​ជាង​៣៤​លាន​នាក់ និង​ករណី​ស្លាប់​​ជាង​ ៦១០ ០០០​នាក់​រហូត​ដល់​ពេល​នេះ។

និន្នាការ​នេះ​ត្រូវ​បាន​សន្មត់​ថា​ជា​​ផ្នែក​​រាល​ដាល​​​យ៉ាង​ឆាប់​រហ័ស​​នៃ​វីរុស​បំប្លែង​ខ្លួន​ដែល​ឆ្លង​លឿន​ Delta។ ការ​ឆ្លងថ្មី​កើន​ឡើង​ខ្លាំង​បំផុត​នៅ​រដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​​​ទាប​ដូច​ជា ហ្លរីដា តិចសាស និង​មីសសួរី។

កាល​ពី​ដើម​សប្តាហ៍​នេះ អ្នក​ជំនាញ​វះ​កាត់​ជាន់​ខ្ពស់​អាមេរិក លោក Vivek Murthy មាន​ប្រសាសន៍​ថា ៩៩.៥%​នៃ​​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​បាន​​កើត​មាន​​ឡើង​ក្នុង​ចំណោម​មនុស្ស​​មិន​ទាន់ចាក់​វ៉ាក់សាំង។

នៅ​ក្នុង​បទ​សម្ភាសជា​មួយ CNN លោក​វេជ្ជបណ្ឌិត Fauci បាន​ប្រាប់​ទៅ​បណ្តា​មេ​ដឹក​នាំក្នុង​រដ្ឋ​ដែល​មាន​កម្រិត​ចាក់​វ៉ាក់សាំង​ទាប​ថា ​ត្រូវ​តែ​បង្កើន​ការ​ប្រឹង​ប្រែង​ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ជន​ទៅ​ចាក់​វ៉ាក់សាំង។

លោកបញ្ជាក់​​ថា លោក​ត្រេក​អរ​​ណាស់​​ដែល​ឮអភិបាល​រដ្ឋ​អាកាន់សាស និង​ហ្លរីដាកំពុង​ជំរុញ​ប្រជា​ពល​រដ្ឋ​​ទៅ​ចាក់​វ៉ាក់សាំង​។ មេ​ដឹក​នាំ​ទាំង​ពីរបាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ដំបូន្មាន​របស់​លោក Fauci​ កាល​ពី​មុន។

លោក​វេជ្ជបណ្ឌោត​ Fauci ជា​ទី​ប្រឹក្សា​ដ៏​សំខាន់​ម្នាក់​របស់​លោក​ប្រធានាធិបតី ចូ បៃដិន និង​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ កំឡុង​ពេលវិបត្តិ​កូវីដ-១៩។

លោកមាន​ប្រសាសន៍​ថា លោក​បាន​ពាក់​ព័ន្ធ​នឹងកិច្ច​ពិភាក្សា​ជា​ច្រើន​ដើម្បី​កែ​ប្រែ​អនុសាសន៍​ពាក់​ម៉ាស់​ដែល​សម្រេច​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC)។

គោល​ជំហរ​របស់​ខ្លួន CDC បាន​និយាយ​ថា ប្រជា​ជន​ដែល​ចាក់​វ៉ាក់សាំង​រួច​រាល់​អាច​បន្ត​សកម្ម​ធម្មតា​ដូចមុន​ពេល​មិន​ទាន់​មាន​កូវីដ​ពោល​គឺ​មិន​ចាំ​បាច់​ម៉ាក់​ម៉ាស់​ទេ។

លោក Fauci បាន​និយាយ​ថា អាជ្ញាធរ​​តាម​រដ្ឋ​​អាច​ពិចារណា​នូវ​គោលការណ៍​របស់​ពួក​គេ​ដែល​ស្ថិត​ក្រោម​អនុសាសន៍​របស់ CDC ​ថ្មី​ៗ​នេះ។ ប៉ុន្តែ​លោក​កត់​សំគាល់​ថា អាជ្ញាធរ​រដ្ឋមួយ​ចំនួន​បាន​អនុវត្ត​នូវវិធានការ​ពាក់​ម៉ាស់​​ឡើង​វិញ​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​​ដើម្បីការពារ​​​ករណី​ឆ្លង​ថ្មី​​ដែល​កំពុង​កើន​ឡើង។

នៅ​ Los Angeles County ឥឡូវ​នេះក៏​តម្រូវ​ឲ្យ​ទាំង​អ្នក​ចាក់​វ៉ាក់សាំង និង​មិន​ទាន់​ចាក់​ឲ្យ​ពាក់​ម៉ាស់​ការពារ​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម