Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ឲ្យយុវជនត្រូវទៅចាក់វ៉ាក់សាំងកូវីដដាច់ខាត ក្រោយផ្ទុះរលកឆ្លងថ្មី មិនធ្លាប់មានក្នុងប្រទេស

បានផុស

នៅ

ក្រោយរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសជប៉ុន បានរកឃើញអ្នកឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងមិនធ្លាប់មាន លើករណីថ្មីជាង ១ម៉ឺនករណី ចាប់​តាំង​ពី​វីរុស SARS-CoV-2 បាន​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈនេះដែរ រដ្ឋាភិបាល​ជប៉ុន​ ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​ ​អំពាវនាវ​ឲ្យ​យុវវ័យ​នៅ​ក្នុង​ប្រទេស ត្រូវ​មក​ចាក់​វ៉ាក់សាំង​កូវីដ​ឲ្យ​បាន​គ្រប់គ្នាៗផងដែរ។ ដោយសារ​តែ​មនុស្ស​មួយ​ក្រុម​នេះ ​តែង​ចំណាយ​ពេល​ក្រៅ​ផ្ទះ​ច្រើន​ជាង​មនុស្ស​ចាស់ ​ហើយ​មនុស្ស​វ័យក្មេង​​នាពេលថ្មីៗ​នេះ ក៏​បាន​​ឆ្លង​មេរោគ​ច្រើន​ជាង​ក្រុម​មនុស្ស​ផ្សេង​ទៀត​ដែរ។

លោក Taro Konoរដ្ឋមន្ត្រី​ក្រសួង​កែទម្រង់​វ៉ាក់សាំង​និង​កំណែ​ទម្រង់​បទប្បញ្ញត្តិ​ បាន​និយាយ​ថា ​អត្រា​ចាក់​វ៉ាក់សាំង​របស់​ជប៉ុន​គឺ ១ លាន​ដូស​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​វា​នៅ​តែ​មិន​សំខាន់​ដូចការ​លើកទឹកចិត្ត​មនុស្ស​ដែល​មាន​អាយុពី ២០ទៅ ៣៩ ឆ្នាំ​ឲ្យ​មក​ចាក់​វ៉ាក់សាំង​ឡើយ។

ដោយឡែក​កាលពី​ថ្ងៃពុធ ទិន្នន័យ ២៦,៣% នៃ​ចំនួន​ប្រជាជន​ជប៉ុន​ ដែល​បាន​មក​ទទួល​វ៉ាក់សាំង​ចំនួន​ពីរដង​ប៉ុន្តែ ៧០ ភាគរយ ​នៃ​ពួកគេ​ គឺជា​អ្នក​ដែល​មាន​អាយុ​លើសពី ៦៥ ឆ្នាំ​ប៉ុណ្ណោះ។

ស្របគ្នា​នេះ​ដែរ​ ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ការងារ​និង​សុខុមាលភាព​របស់​ជប៉ុន បាន​បង្ហាញ​ពី​តួលេខ​អ្នក​ឆ្លង​ក្នុង​ប្រទេស​កើនដល់ ៨៩២,២៩៣ ករណី​ ស្លាប់ ១៥,១៦០ ករណី ​និង​ជា​សះស្បើយ ៨២៧,៣៧២ នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន​៖ក្រុមហ៊ុនឱសថមួយរបស់ ជប៉ុន ចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់ព្យាបាលកូវីដ

ចុចអាន៖ខណៈនេះ ជប៉ុន ជួបព្យុះត្រូពិក និងកំពុងបង្កឲ្យមានការបាក់ដីនៅតំបន់រៀបចំការប្រកួតអូឡាំពិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម