Connect with us

ព័ត៌មានអន្ដរជាតិ

ចិនផ្ទុះ​កូវីដ​​ថ្មី​អាក្រក់​បំផុត​ចាប់តាំង​ពី​​កើត​ដំបូង​នៅ​អ៊ូហាន

បានផុស

នៅ

ប្រទេស​ចិន​បាន​ផ្ទុះ​ឆ្លង​កូវីដ-១៩​ដ៏​អាក្រក់​នៅ​ទី​ក្រុងណាន់ជីង​ដែល​បាន​រាល​ដាល​ទៅ​ខេត្ត​៥ និង​ក្រុងប៉េកាំង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ និង​បាន​ហៅ​ថា​ជា​ ការ​ឆ្លង​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​កើត​ដំបូង​នៅ​អ៊ូហាន។

មនុស្សស្ទើរ​តែ​២០០​នាក់​បាន​ឆ្លង​កូវីដ​ចាប់​តាំង​ពី​វីរុស​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅព្រលាន​យន្ត​ហោះ​ដ៏​មមាញឹក​របស់​​ទី​ក្រុង​ណាន់ជីង​កាលពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា។

តាម​ការ​ផ្សាយសារព័ត៌មាន Global Times​ ថា ជើង​ហោះ​ហើរ​ទាំង​អស់​នៅ​ព្រលានយន្តហោះ ណាន់ជីង​នឹង​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​សីហា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​នៅ​ទី​ក្រុង​មួយ​នេះ​ចំ​​ពេល​រង​ការ​រិះគន់​ខ្លាំង​ពី​បរាជ័យ​របស់​ពួក​គេ។

តាម​ការ​ផ្សាយ​របស់ Xinhua ថា ប្រជា​ជន​ទាំង​អស់​៩.៣​លាន​នាក់​នៅ​ទី​ក្រុង​ណាន់ជីង​រាប់​ទាំង​អ្នក​ទើប​ទៅ​ដល់​​​ត្រូវ​ធ្វើ​តេស្ត​ទាំង​អស់។

មន្ត្រី​ជឿ​ថា ការ​ផ្ទុះ​ឆ្លង​ថ្មី​ៗ​នេះ​គឺ​ដោយ​សារ​វីរុស​បំប្លែង​ខ្លួន Delta ដែល​ឆ្លង​លឿន និង​អាក្រក់ ហើយ​ក៏​បណ្តាល​មក​ពី​​កើត​ឡើង​​នៅ​កន្លែង​ដែល​មាន​មនុស្ស​មមាញឹក​ខ្លាំង។

អ្នក​គ្រប់​គ្រង​​ព្រលាន​យន្តហោះ​ត្រូវ​បាន​ស្តី​បន្ទោស ដោយ​ស្ថាប័ន​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​ចិន​និយាយ​ថា បញ្ហា​កើត​មាន​ឡើង​ដោយ​សារ​តែ​កង្វះ​ការ​គ្រប់​គ្រង និងលក្ខណៈ​អាជីព។

ការ​ធ្វើ​តេស្តបាន​បង្ហាញ​ថា ឥឡូវ​នេះ​វីរុស​បាន​រាល​ដាល​ឆ្លង​ហោច​ណាស់​១២​ទី​ក្រុង​រាប់​ទាំង Chengdu និង​ប៉េកាំង។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញបាន​និយាយ​ថា ពួក​គេ​ជឿ​ថា ការ​ផ្ទុះ​ឆ្លង​ថ្មី​នេះ​គ្រាន់​តែ​ដំណាក់​កាល​ចាប់​ផ្តើម​ប៉ុណ្ណោះ និង​អាច​គ្រប់​គ្រង​បាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម