Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនចំណាស់អាយុ ៦០ ឆ្នាំឡើងទៅ

បានផុស

នៅ

នាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី ៣ ដល់ប្រជាជនវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Naftali Bennett បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិថា “ខ្ញុំសូមប្រកាសពីការចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដល់មនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ពោលអ្នកដែលបានចាក់វ៉ាក់សាំងដូសទី ២ រួចហើយ” ។

ទន្ទឹមនោះ ប៉ុស្តិ៍ទូរទស្សន៍ Channel 13 និងវិទ្យុសាធារណៈ Kan បានរាយការណ៍ថា អ្នកដែលមានសិទ្ធិនឹងអាចទទួលការចាក់វ៉ាក់សាំងដូសទី ៣ ដរាបណាពួកគេបានទទួលការចាក់ដូសទី ២ ច្រើនជាង ៥ ខែមុន ។

អ៊ីស្រាអែល គឺជាប្រទេសឈានមុខគេលើពិភពលោកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដោយមានមនុស្សចាស់ជាច្រើនទទួលបានការចាក់វ៉ាក់សាំង ចាប់តាំងពីខែធ្នូ មករា និងកុម្ភៈ ដោយសារពួកគេត្រូវបានចាត់ទុកថាជា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតក្នុងប្រទេស ។

គួរបញ្ជាក់ថា ជាង ៦២ ភាគរយនៃពលរដ្ឋអ៊ីស្រាអែលចំនួន ៩.៣ លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ហើយប្រហែល ៥៧ ភាគរយបានចាក់ ២ ដូស ខណៈភាគច្រើននៃពួកគេចាក់វ៉ាក់សាំង Pfizer ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អ៊ីស្រាអែល ដាក់ដំណើរការកម្មវិធីស្កេនវិញ្ញាបនបត្រចាក់វ៉ាក់សាំងឡើងវិញ ខណៈផ្ទុះឆ្លងកូវីដរលកថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម