Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដបំប្លែងខ្លួនថ្មី អាចសម្លាប់មនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលឆ្លង

បានផុស

នៅ

ក្រុមអ្នកប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី អាចសម្លាប់មនុស្សមួយភាគបី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាវិទ្យាសាស្ត្រគ្រាអាសន្ន (SAGE) បាននិយាយនៅក្នុងរបាយការណ៍មួយថា វីរុសកូវីដបំប្លែងខ្លួននាពេលអនាគត អាចនឹងសាហាវដូចជំងឺ MERS ដែលសម្លាប់មនុស្ស ៣៥ភាគរយ នៃអ្នកដែលឆ្លង។

SAGE និយាយថា វីរុសបំប្លែងខ្លួនភាគច្រើន ទំនងជាកើតមានឡើងនៅពេលដែលមេរោគ រីករាលដាលយ៉ាងទូលំទូលាយ ហើយអាចផ្លាស់ប្តូររូបរាង ដែលធ្វើឲ្យវាយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន។

ការលេចចេញនូវវីរុសបំប្លែងខ្លួនបែបនេះ អាចនាំឲ្យមានការវិលត្រឡប់ទៅរកការរឹតត្បិត កាន់​តែតឹងរ៉ឹង និងការបិទខ្ទប់ជាថ្មី ហើយបង្កផលប៉ះពាល់សេដ្ឋកិច្ចដ៏ធំមួយទៀតដល់ប្រទេស។

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី អាចមានភាពធន់នឹងវ៉ាក់សាំងប្រសិនបើវីរុសនោះ ត្រូវបានបង្កើតឡើងពីវីរុសអាហ្វ្រិកខាងត្បូង Beta រួមជាមួយវីរុសឆ្លងសាហាវ Alpha ឬ Delta។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិត Philippa Whitford អនុប្រធាន ក្រុមការងារសភាទទួលបន្ទុកកូវីដនៃប្រទេសអង់គ្លេស បានជំរុញឲ្យអ្នកទទួលខុសត្រូវ ត្រូវយកចិត្តទុកដាក់ចំពោះរបាយការណ៍ដែលគួរឲ្យព្រួយបារម្ភនេះ។

នៅក្នុងរបាយការណ៍មួយទៀត ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការការពារដែលវ៉ាក់សាំងផ្តល់ឲ្យប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ទំនងជាថយចុះជាលំដាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wales Online

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម