Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ច្រើនពេក ថៃ ចាប់ផ្តើមរក្សាទុកសពនៅក្នុង កុងតឺន័រក្លាស្សេ

បានផុស

នៅ

មន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ដែលពោរពេញទៅដោយអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានចាប់ផ្តើមរក្សាទុកសាកសពនៅក្នុងកុងតឺន័រក្លាស្សេ ដែលនេះជាវិធានការខ្លួនមិនធ្លាប់ធ្វើសោះ ចាប់តាំងពីហេតុការណ៍រលកយក្សស៊ូណាមិឆ្នាំ២០០៤មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីពេទ្យក្នុងខេត្ត Pathum Thani នៅភាគខាងជើងទីក្រុងបាងកកមួយនេះ មានកន្លែងដាក់សពចំនួន១០ ហើយជាធម្មតាអាចធ្វើកោសល្យវិច័យសពបានរហូតដល់ ៧នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែរលកចុងក្រោយនៃជំងឺរាតត្បាតជាសកលមានន័យថា ឥឡូវនេះ ខ្លួនត្រូវដោះស្រាយជាមួយសាកសពជាង១០នាក់ ជារៀងរាល់ថ្ងៃ។

វេជ្ជបណ្ឌិត Pharuhat Tor-udom នាយកមន្ទីរពេទ្យ បានប្រាប់រ៉យទ័រថា “ពេលនេះ លែងមានកន្លែងទំនេរគ្រប់គ្រាន់ហើយ ដូច្នេះយើងបានទិញទូកុងតឺន័រចំនួនពីរ សម្រាប់ផ្ទុកសាកសព។ កុងតឺន័រនីមួយៗមានតម្លៃប្រហែល ២៥០,០០០ បាត (ជាង៧,៥០០ដុល្លារអាមេរិក)”។

លោកនិយាយថា សឹងតែ ២០ភាគរយ នៃសាកសពដែលគេមិនដឹងមូលហេតុនៃការស្លាប់ ក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

លោកបន្តថា “អំឡុងពេលមានរលកយក្សស៊ូណាមិ យើងបានប្រើកុងតឺន័រដើម្បីទុកសាកសព ​រង់ចាំការធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ។ ប៉ុន្តែយើងមិនដែលធ្វើដូច្នេះម្តងទៀតទេ រហូតមកដល់បច្ចុប្បន្ននេះ។ មានសាកសពជាច្រើន ត្រូវបានរក្សាទុកនៅក្នុងកុងតឺន័រមួយកាលពីថ្ងៃសៅរ៍ រង់ចាំសាច់ញាតិរបស់ពួកគេមកយក”។

លោកបន្ថែមថា “អ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំបំផុតនោះគឺ យើងមិនអាចជួយមនុស្សដែលបានស្លាប់ ដោយសារតែខ្វះលទ្ធភាពទទួលបានការព្យាបាល”។

មន្ទីរពេទ្យនៅទីក្រុងបាងកកនិងខេត្តជុំវិញ កំពុងខ្វះសមត្ថភាព ដោយសារតែការកើនឡើងនៃករណីឆ្លង។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨,០២៧ករណី និងស្លាប់ ១៣៣នាក់។ ករណីឆ្លងសរុបរបស់ថៃមាន ៦១៥,៣១៤ករណី និងស្លាប់៤,៩៩០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ អាមេរិក ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម