Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែធ្ងន់ធ្ងរ! ថៃ ព្យាករ មានអ្នកឆ្លងកូវីដជាង ៤ម៉ឺនករណីនិងស្លាប់ ៥០០នាក់ ក្នុងមួយថ្ងៃ

បានផុស

នៅ

ប្រទេសថៃ អាចនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ៤ ម៉ឺនករណីនិងស្លាប់ចំនួន ៥០០ នាក់ក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែកញ្ញា ប្រសិនបើវិធានការបិទខ្ទប់នាពេលបច្ចុប្បន្ន មិនត្រូវបានអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្មានការសហការពេញលេញពីមនុស្សគ្រប់រូបទេនោះ។ នេះបើយោងតាមការព្យាកររបស់ក្រសួងសុខាភិបាល។

ទីប្រឹក្សានិងជាអ្នកនាំពាក្យក្រសួង លោកវេជ្ជបណ្ឌិត Rungruang Kitpati បាននិយាយថា មានតែការអនុវត្តវិធានការគ្រប់គ្រងឲ្យបានតឹងរ៉ឹង និងកិច្ចសហប្រតិបត្តិការរួមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ដែលនឹងធ្វើឲ្យអត្រាឆ្លងនិងស្លាប់ថយចុះ។

ជីវិតកាន់តែច្រើនអាចសង្រ្គោះបាន ហើយមនុស្សកាន់តែតិចនឹងឆ្លង ប្រសិនបើមានវិធានការតឹងរ៉ឹងនិងអនុវត្តឲ្យបានហ្មត់ចត់ អមដោយការពន្លឿនការត្រួតពិនិត្យនិងចាក់វ៉ាក់សាំង។

Thailand reports daily record of new coronavirus cases and new deaths |  Reuters

ខណៈការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេសមួយចំនួននោះ ​លោកបាននិយាយថា ការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង ត្រូវតែរឹតបន្តឹង។

លោកបានបង្ហាញថា នៅទីក្រុងបាងកក ប្រជាជន ៦១,៦៧ភាគរយ និងមនុស្សចាស់ ៧០ភាគរយ បានទទួលការចាក់វ៉ាក់សាំងហើយ នៅខែសីហា វ៉ាក់សាំងចំនួន១០លានដូសទៀត នឹងមកដល់ ហើយប្រជាជននៅតាមបណ្តាខេត្តផ្សេងទៀតនឹងទទួលបានវ៉ាក់សាំងបន្ថែម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ស្លាប់ច្រើនពេក ថៃ ចាប់ផ្តើមរក្សាទុកសពនៅក្នុង កុងតឺន័រក្លាស្សេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម