Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋ​អាមេរិក​រាប់​លាន​នាក់កំពុង​​ប្រឈម​អត់​ផ្ទះ​រស់​នៅ​ពីការ​បណ្តេញចេញ

បានផុស

នៅ

ច្បាប់​ការពារ​ពី​ការ​បណ្តេញ​ចេញ​បាន​ផុត​កំណត់​នៅ​ថ្ងៃ​អាទិត្យ​ ទី​១ ខែ​សីហា សម្រាប់​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ដែល​អាច​ប្រឈម​នឹង​អត់​ផ្ទះ​សម្បែង​រស់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដែល​​បង្ក​ឲ្យ​​មាន​បញ្ហា​​ជុំ​វិញ​​ប្រាក់​​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ និង​​ស្តី​បន្ទោស​​រដ្ឋាភិបាល​​​ក្រុង​វ៉ាស៊ីនតោន។

អ្នក​ជួលផ្ទះ​សម្បែង​ ឬ​អគារ​រស់​នៅ​ត្រូវ​បាន​ការពារ​ពី​ការ​បណ្តេញ​ចេញ​​រយៈ​ពេល​ជិត​១​ឆ្នាំ​​មក​ហើយ​ដែល​ជា​ផ្នែក​មួយនៃ​ការ​ផ្អាក​របស់​រដ្ឋាភិបាល​ដែល​មាន​បំណង​រក្សា​ប្រជាជន​ឲ្យ​ស្ថិត​នៅ​​ផ្ទះ​របស់​ពួក​គេ​កំឡុង​ពេល​វិបត្តិ​កូវីដ-១៩។

ប៉ុន្តែ​សមាជិក​សភា​មិន​បាន​បន្ត​ពេល​វេលា​ការការពារ​​​ទៀត​ទេ​ដែល​ធ្វើ​ឲ្យ​​​ផុត​កំណត់​ និងមាន​ជំនួយ​​​តែ​៣​ប៊ីលាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​បាន​ទៅ​ដល់​ក្រុម​គ្រួសារ​ក្នុង​ចំណោម​ប្រាក់​ជំនួយ​​២៥​ប៊ីលាន​ដុល្លារ​​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​រដ្ឋ និង​តំបន់​​ទាំង​នោះ​​កាល​ពី​ដើម​ខែ​កុម្ភៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​ព្រឹទ្ធសភា​ប្រជា​ធិបតេយ្យលោក  Joe Manchin បាននិយាយ​ថា ៖«យើង​គួរ​តែ​អាណិត​អាសូ។ យើង​គួរ​ជួយ ហើយ​បើ​ប្រាក់​ទាំង​នោះមក​ដល់ យើង​គួរ​ប្រើ​វាស្រប​តាម​គោល​ដៅ»។

​យោង​តាមមជ្ឈមណ្ឌល​គិត​គូ​អំពី​ថវិកា និង​អាទិភាព​នយោបាយឲ្យ​ដឹង​ថា ជាង​មួយ​ភាគ​បួន​នៃ​អ្នក​ជួលគឺ​រដ្ឋមួយ​ចំនួន​​ស្ថិត​នៅ​ពី​ក្រោយ។ រដ្ឋភាគ​​ខាង​ត្បូង​ខ្លះ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត បើ​ទោះ​ជា​ប្រហែល​ជា​១៦​%​នៃ​គ្រួសារ​អាមេរិក​ជំពាក់​ថ្លៃ​ជួល​គេ​ក៏​ដោយ ដែល​ប្រហែល​ជា​ពីរ​ដង​មុន​ជំងឺ​កូវីដ។

ការការពារ​បាន​ផុត​កំណត់​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​សៅរ៍​​ឈាន​ចូល​ថ្ងៃ​អាទិត្យ ពោល​គឺ​ពីរ​ថ្ងៃ បន្ទាប់​ពី​សេតវិមាន​បាន​ប្រកាស​ថា ខ្លួន​មិន​អាច​បន្ត​ការ​​ពន្យា​ពេល​ស្រប​ច្បាប់​ទៀត​បាន​ទេ។

សមាជិក​ព្រឹទ្ធភាព​គណបក្ស​សាធារណៈ​បាន​​​ប្រឆាំង​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​​ដើម្បី​ឲ្យ​ពន្យា​ពេល​ការ​បង្កករហូត​ដល់​ពាក់​កណ្តាល​ខែ​តុលា ហើយសភាតំណាង​រាស្ត្រ​បាន​ឈប់​សម្រាក​​​វិស្សមកាល​កាល​ពី​ថ្ងៃ​សុក្រ​​មុន​ពេល​កាល​បរិច្ឆេទ​កំណត់​មក​ដល់​មួយ​ថ្ងៃ ដូច្នេះ​​មិន​អាច​បន្ត​បាន​ទៀត​ទេ។

ទោះ​បី​ជា​យ៉ាង​ណា ​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ លោក​ស្រី Alexandria Ocasio-Cortez បាន​បន្ទោស​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ចំពោះ​ការ​រង់​ចាំ​រហូត​ដល់​នាទី​ចុង​ក្រោយ​ទើប​​ស្នើ​ទៅ​សភា​​ឲ្យ​ចាត់​ការ ដោយ​និយាយ​ថា វា​គួរ​តែ​ត្រូវ​បាន​ធ្វើ​ប៉ុន្មាន​សប្តាហ៍​មុន។

លោក​ស្រី​បន្ថែម​ថា វា​​អយុត្តិធម៌​​សម្រាប់​ប្រជា​ជន​នៅ​ពេល​ជំនួយ​រាប់​ប៊ី​​លាន​ដុល្លារ​អាមេរិក​មិន​បាន​ប្រើ​ប្រាស់​ ដែល​​ជំនួយ​​៤៦​ប៊ីលាន​ដុល្លារត្រូវ​បាន​សភា​អនុម័ត​រួច​ទៅ​​ហើយ និង​អំពាវ​នាវ​ឲ្យ​បោះ​ឆ្នោត​ជា​បន្ទាន់​ដើម្បី​ពន្យា​ពេល​ផ្អាក​បន្ត​ទៀត។

ស្ត្រី​ឈ្មោះ Samantha Pate និង​លោក Andrew Martinez ជា​អ្នក​ជួល​ទាំង​ពីរ​នាក់​បាន​​ឆ្ងល់​​ថា នៅ​ពេល​ណា​ដែល​លិខិត​បណ្តេញ​ចេញ​របស់​ពួក​គេ​បាន​ចេញ។

ពួក​គេ​បាន​និយាយ​ថា គ្រួសារ​របស់​ពួក​គាត់​ដែល​មាន​សមាជិក​៤​នាក់​នៅ​ភាគ​ខាងលិច​រដ្ឋ Colorado ​បាន​ជួល​រយៈ​ពេល​៨​ខែ​ហើយ​ដែល​ជា​ប្រាក់​ប្រមាណ​៨០០០​ដុល្លារ​។ អ្នក​ទាំង​ពីរ​បាន​កំពុង​ធ្វើ​ការ​ ឬ​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ខណៈ​ប្រឈម​នឹង​ការ​ចិញ្ចឹម​កូន​ផង ប៉ុន្តែកំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ។ ពួក​គាត់​និយាយ​ថា ពួក​គាត់​ប្រហែល​ជា​បញ្ចប់​ជីវិត​រស់​នៅ​ក្នុង​តង់។

លោក​ Peter Hepburn អ្នក​ស្រាវជ្រាវ​​នៅ​មន្ទីរ​បណ្តេញ​ចេញ​របស់​សាកល​វិទ្យាល័យ Princeton បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​បណ្តេញ​​ចេញ​​ និង​ការពារ​ពារ​ផ្សេង​ៗ​របស់​អាមេរិក​​បានរារាំង​មិន​ឲ្យ​មាន​ការ​​បណ្តេញ​ចេញមនុស្ស​​ប្រមាណ​​​​ ២.២លាន​នាក់​ចាប់​តាំង​ពីខែ​មីនា ឆ្នាំ​២០២០។

យោង​តាម​របាយការណ៍ស្តី​ពីការ​ជួលរបស់ realtor.com កាល​ពី​ខែ​មិថុនា​ថា ប្រសិន​បើ​អ្នក​ជួល​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​វិល​ត្រឡប់​ទៅ​ទី​ផ្សារ​ជួល​វិញ ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ជួល​​កាន់​តែ​​​មាន​តម្លៃ​​​​ខ្ពស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Aljazeera​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម