Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​ A​Z ប្រចាំ​អូស្ត្រាលីភ្ញាក់ផ្អើល និងខកចិត្តជុំវិញវ៉ាក់សាំងខ្លួននៅអូស្ត្រាលី

បានផុស

នៅ

ប្រធាន​ក្រុម​ហ៊ុន​វ៉ាក់សាំង AstraZeneca ប្រចាំ​ប្រទេស​អូស្ត្រាលី លោក​ស្រី Liz Chatwin បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត​ចំពោះ​ការ​ទទួល​វ៉ាក់សាំងកូវីដ​របស់​​ក្រុម​ហ៊ុន​លោក​ស្រី​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ចែក​រំលែក​ផែន​ការ​សម្រាប់​ការ​ចាក់​បន្ថែម​ដូស​ដើម្បី​ប្រយុទ្ធ​កូវីដ-១៩។

លោក​ស្រី Chatwin បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បាន​កំពុង​ធ្វើ​ការផ្លាស់​ប្តូរ​​វ៉ាក់សាំង​​​ដែល​អាច​មាន​នៅ​ឆ្នាំ​នេះ ប្រសិន​បើ​ចាំ​បាច់។ ការ​ចាក់​វ៉ាក់សាំង AstraZeneca ទាំង​ពីរ​ដូស​បច្ចុប្បន្ន​នេះ​មាន​ប្រសិទ្ធភាព​៩២​%​ក្នុង​ការការពារ​មិន​ឲ្យ​ឈឺ​ចូល​មន្ទីរ​ពេទ្យ រាប់​ទាំង​​វីរុស​កាច Delta ផង។

លោកស្រី Chatwin មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ៖«រហូត​ដល់​ពេល​នេះ គ្មាន​វីរុស​បំប្លែង​ខ្លួន​ណា​មួយ​ដែល​បាន​លេច​ចេញ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យើង​ឡើយ»។

លោក​ស្រី Liz Chatwin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្លាស់​ប្តូរ​ដំបូន្មាន​សុខភាព និង​សារ​នយោបាយ​ចាក់​លាយ​ចម្រុះ​​អំពី​លក្ខខណ្ឌ​​ឈាមកក​​ដ៏​កម្រ​បាន​ជា​រនាំង​ដល់​អ្នកស្ទាក់​ស្ទើរ​​ក្នុង​ការ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​អូស្ត្រាលី។

លោក​ស្រី Chatwin មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​​មាន​មោទនភាព​ដែលកំពុង​ផ្តល់​វ៉ាក់សាំង​១​ប៊ី​​លាន​ដូស​ដល់​ប្រទេស​១៧០​ទូទាំង​ពិភព​លោក​​ ខណៈ​ប្រជា​ជន​នៅ​ចក្រភព​អង់គ្លេស ២២.៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​នេះ។

«ជា​ទូទៅ យើង​​មាន​ការ​​ភ្ញាក់​ផ្អើល​ចំពោះការ​ជជែក​វែក​ញែក​ច្រើន​អំពី​វ៉ាក់សាំង​របស់​យើង ហើយ​​ក៏​​ខក​ចិត្ត​ដែរ​ អ្នក​អាច​និយាយ មិន​មាន​មនុស្ស​ច្រើន​ទេ​នៅ​អូស្ត្រាលី​​​បាន​ចាក់​វ៉ាក់សាំង​នេះ»។ លោក​ស្រី​បាន​បន្ថែម។

ក្រុម​ទី​ប្រឹក្សា​បច្ចេកទេស​អូស្ត្រាលី​ស្តីពី​ការ​ចាក់​ថ្នាំ​បង្ការ (Atagi) បាន​ណែនាំ​យ៉ាង​ម៉ត់​ចត់​ដល់​​ប្រជា​ជន​នៅ​​ទី​ក្រុង​ស៊ីដនី​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​រាប់​ទាំង​វ៉ាក់សាំង AstraZeneca ផង។

វ៉ាក់សាំង Pfizer នៅ​តែ​ជា​វ៉ាក់សាំង​ពេញ​និយម​សម្រាប់​មនុស្ស​ក្រោម​អាយុ​៦០​ឆ្នាំ ប៉ុន្តែ​មនុស្ស​ធំ​ពេញ​វ័យ​អាច​ស្វែង​រកចាក់​​វ៉ាក់សាំង AstraZeneca បាន​ពី​ក្រុម​វេជ្ជបណ្ឌិត។

ប្រធាន​សុខាភិបាល​រដ្ឋ Queensland លោក​ស្រី Jeannette Young បាន​ប្រាប់​អ្ន​ក​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ស្រី​នៅ​តែ​មិន​ចង់ឲ្យ​មនុស្ស​វ័យ​ក្មេង​ចាក់​វ៉ាក់សាំង AstraZeneca។ «ខ្ញុំ​​ធ្លាប់​បាន​និយាយ​​ថា ខ្ញុំ​មិន​ចង់​មនុស្ស​អាយុ​១៨​ឆ្នាំ​ចាក់​វ៉ាក់សាំង AstraZeneca ទេ។ ហើយឥឡូវ​នេះ ​ខ្ញុំ​នៅ​តែ​មិន​ចង់​ដដែល»។

លោកនាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison បាន​ឲ្យ​ដឹង​ថា ការផ្ទុះ​ឆ្លង​បាន​ផ្លាស់​ប្តូរ​តុល្យភាព​​នៃ​ហានិភ័យ​រវាង​វីរុស​កូរ៉ូណា និង​ផល​ប៉ះ​ពាល់​ដ៏​កម្រ។ អត្រា​​ចាក់​​វ៉ាក់សាំង AstraZeneca បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​រដ្ឋ​ NSW ក្នុង​ចំណោម​មនុស្ស​អាយុ​១៦​ទៅ​៣៩​ឆ្នាំ។

លោក​ថា ៖«ការ​បើក​បរ​រថយន្ត​ពេញ​មួយ​ឆ្នាំ​មាន​ហានិភ័យ​ជាង​វ៉ាក់សាំង​ទៅ​ទៀត។ រឿង​ដែល​មនុស្ស​ធ្វើ​ភាគ​ច្រើន​បំផុតនៃ​ជីវិត​របស់​ពួក​គេ មិន​ថា​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​ផ្សេង​ទេ គឺ​ហានិភ័យ​ជាង​ចាក់​វ៉ាក់សាំង​។ វា​មាន​កម្រិត​ហានិភ័យ​ទាប​ណាស់ តែ​អ្នក​ត្រូវ​ការ​យល់​ព្រម​​ ប្រសិន​បើ​អ្នក​​អាយុ​ក្រោម​៦០​ឆ្នាំ»។

លោក​ស្រី Chatwin​​ មាន​ប្រសាសន៍​ថា ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ឈាមកក​​គឺ​នៅ​ក្នុង​អ្នក​ជំងឺ​កូវីដ-១៩ខ្ពស់​ជាង​ការ​ចាក់​​វ៉ាក់សាំង​ដល់​ទៅ​១០​ដង។​ «កូវីដសម្លាប់​មនុស្ស។ អត្ថប្រយោជន៍របស់​វ៉ាក់សាំង​​ជាក់​​ច្បាស់។ យើង​ដឹង​ថា មាន​ពិភព​​ទិន្នន័យ​ពិត​ប្រាកដ។ ហានិភ័យ​នៃ​ឈាម​កក​គឺ​តិច​ណាស់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម