Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកឈឺធ្ងន់ ដល់ផ្ទះ

បានផុស

នៅ

សាលាក្រុង Kolkata ក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើមនុស្សវ័យចំណាស់ និងអ្នកមានជំងឺធ្ងន់ធ្ងរ ដល់ផ្ទះរបស់ពួកគេផ្ទាល់។ នេះបើតាមការឲ្យដឹងពីអភិបាលក្រុង លោក Firhad Hakim។

លោកនិយាយថា អ្នកក្រុង Kolkata ជាច្រើន ដែលមានអាយុលើស៨០ឆ្នាំ និងអ្នកមានជំងឺធ្ងន់ធ្ងរអាយុលើស៦០ឆ្នាំ មិនអាចធ្វើដំណើរទៅមណ្ឌលចាក់វ៉ាក់សាំងកូវីដបានទេ។

មនុស្សទាំងនេះ នឹងត្រូវបានពិចារណាសម្រាប់ការចាក់វ៉ាក់សាំង ក្នុងអំឡុងពេល ចាប់ផ្តើមយុទ្ធនាការពិសេស។

លោក Hakim បន្តថា បុគ្គលិកសុខាភិបាលស៊ីវិល នឹងទៅដល់កន្លែងស្នាក់នៅរបស់បុគ្គលទាំងនោះ លុះត្រាតែសមាជិកគ្រួសារផ្សេងទៀត ទទួលបានថ្នាំបង្ការរួច។

សមាជិកគ្រួសារអាចទៅមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតបំផុត ហើយយកឈ្មោះមនុស្សចាស់និងអ្នកជំងឺទាំងនោះ ដើម្បីចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំង។

លោកបានបន្ថែមថា “នេះគឺជាគំនិតផ្តួចផ្តើមមួយ ក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ដែលមិនអាចចេញពីផ្ទះរបស់ពួកគេបាន។ ដំណើរការនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម