Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​គ្រោង​​ផលិត​​ថ្នាំ​​ព្យាបាល​​កូវីដពី​​ស្មៅ​ប្រមាត់​មនុស្ស​​៨​លាន​​គ្រាប់ក្នុង​ខែកញ្ញា

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង យុត្តិធម៌​ លោក Somsak Thepsuthin បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ពន្ធនាគារទូទាំង​ប្រទេស​ត្រូវ​បាន​រំពឹង​​​ពី​ការ​ដាំ​ស្មៅ​ប្រមាត់​មនុស្ស​ក្នុង​បរិមាណ​ដ៏​ច្រើន​​ដែល​​នឹង​ចាប់​ប្រមូល​ផល​នៅ​ខែ​កញ្ញា​ខាង​មុខ​។

លោក Somsak បាន​ប្រាប់​សារព័ត៌មាន​តាមវីដេអូជា​មួយ​អគ្គនាយក​នៃ​នាយក​រដ្ឋាន​កែ​ប្រែ​លោក Ayut Sinthoppan និង​ស្នងការ​ពន្ធនាគារ​ជា​ច្រើន​ទូទាំង​ប្រទេស​ថា ការ​ប្រមូល​ផល​នឹង​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិត​ថ្នាំ​គ្រាប់​ចំនួនប្រហែល៨​លាន​គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជាឲ្យ​ពន្ធនាគារ​ទូទាំង​ប្រទេស​ដាំ​ស្មៅ​ប្រមាត់​មនុស្ស​រួច​រាល់​ហើយ ហើយ​ការ​ប្រមូល​ផល​លើក​ដំបូង​លើ​ដី​ចំនួន​៨​រ៉ៃ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។ ការ​ប្រមូល​ផល​បន្ទាប់​​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា និងប្រមូល​ផលនូវ​ខែ​​បន្ត​បន្ទាប់​នៅ​លើ​ផ្ទៃ​ដី​សរុប​៥០​រ៉ៃ។

លោក Somsak បាន​ឲ្យ​ដឹង​ថា ៖«ស្មៅ​ប្រមាត់​មនុស្ស​ប្រហែល​ជា​ផ្គត់​ផ្គង់​តិច​នៅ​ពេល​នេះ ប៉ុន្តែ​នៅ​ពេល​​បន្ទាប់​មាន​គ្រប់​គ្រាន់។ គ្រប់​ពន្ធនាគារ​ទាំង​អស់មាន​ផែន​ការ​គ្រប់​គ្រង​ផ្ទាល់​ខ្លួន និង​រាយការណ៍​ទៅ​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កែ​ប្រែ។ ឥឡូវ​នេះ យើង​ជា​មជ្ឈមណ្ឌលដ៏​ធំ​​សម្រាប់​ព័ត៌មានអំពី​ការ​ប្រើ​ប្រាស់​ថ្នាំប្រមាត់​មនុស្ស​ជា​មួយ​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ»។

លោក Ayut បាន​និយាយ​ថា ពី​ដំបូង ស្មៅ​ប្រមាត់​មនុស្ស​​បាន​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទណ្ឌិត​​ដែល​មានរោគ​សញ្ញា​កូវីដ-១៩​កម្រិត​មធ្យម​នៅ​ពន្ធនាគារ Narathiwat និង​ពន្ធនាគារ Chiang Mai។ ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​បាន​ប្រើ​ដើម្បី​ព្យាបាល​ទណ្ឌិត​​ដែល​មាន​រោគ​សញ្ញា​កម្រិត​​លឿង​ និង​ក្រហម​នៅ​តាម​ពន្ធនាគារ​ផ្សេង។

លោក Somsak និយាយ​នៅ​ថ្ងៃ​ច​ន្ទ​ថា ថ្នាំ​គ្រាប់​ផលិត​ពី​ស្មៅ​ប្រមាត់​មនុស្ស​ជាង​៦​លាន​គ្រាប់​បាន​ចែកចាយ​ទៅ​ព្យាបាល​តាមពន្ធនាគារ និង​មណ្ឌល​ឃុំ​ឃាំង​ទូទាំង​ប្រទេសដែល​ព្យាបាលទណ្ឌិត​ជាង​១០​ម៉ឺន​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម