Connect with us

ព័ត៌មានអន្ដរជាតិ

CDC​ អស់​វិធី​ដើម្បី​បន្ត​​ផ្អាក​ការ​បណ្តេញ​ចេញ​ពល​រដ្ឋ​អាមេរិករាប់​លាន​នាក់

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២ ខែ​សីហា សេតវិមាន​បាន​ដាក់​សម្ពាធឲ្យ​រដ្ឋ និង​រដ្ឋាភិបាល​មូលដ្ឋាន​អនុម័ត​គោល​ការណ៍​បន្ទាន់​ដើម្បី​ការពារ​អ្នក​ជួល​រាប់​លាន​នាក់​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ ដោយ​សារ​ច្បាប់​ការពារ​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​(CDC) បញ្ជាក់​ថា អស់​ជម្រើស​ក្នុង​ការ​ជួយ​ទប់​ស្កាត់​បន្ត​ទៀត​ហើយ។

នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​អាមេរិក​លាន​នាក់​ដែល​ជួល​ផ្ទះ​ ឬ​អគារ​រស់​នៅ​កំពុង​ប្រឈម​នឹង​អត់​ផ្ទះ​សម្បែង​រស​នៅ​ដោយ​សារ​អគារ ឬ​ផ្ទះ​ដែល​ពួក​គេ​ជួល​​គឺ​បាន​​ផុត​កំណត់​ច្បាប់​ការពារ​របស់​ CDC ដែល​ចេញ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចេញ​ពី​ផ្ទះ​ក្នុង​គោល​បំណង​ទប់​ស្កាត់​កូវីដ-១៩​កាល​ពី​ឆ្នាំមុន​ ខណៈ​ពួក​គេ​គ្មាន​ប្រាក់​បង់​ថ្លៃ​ជួល ប៉ុន្តែ​រដ្ឋ​បាន​ចេញ​មុខ​ផ្តល់​ប្រាក់​ទៅ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ សេតវិមាន​បាន​សង្កត់​​ធ្ងន់​ថា រដ្ឋាភិបាល​កណ្តាល​បាន​ផ្តល់​ប្រាក់​៤៦​.៥​ប៊ីលាន​ដុល្លារ​អាមេរិក​ដើម្បី​រក្សា​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ជួល​ទាំង​នោះ​ឲ្យ​ស្ថិត​នៅ​ផ្ទះ​របស់​ពួក​គេ​បន្ត​ទៀត។ ប៉ុន្តែ​សេតវិមាន​បាន​ចោទ​ប្រកាន់​រដ្ឋ​ និង​ទី​ក្រុង​ទាំង​នោះ​​កំពុង​ដោះ​ស្រាយ​យឹត ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​​​ប្រាក់​​ជំនួយ​មិន​​​ទៅ​ដល់​ដៃ​អ្នក​ជួល​ទាំង​អស់​នោះ​ដែល​ពួក​គេ​ត្រូវ​ការ​ចំណាយ​កំឡុង​ពេល​កូវីដ។

ដោយ​ផ្តោត​លើ​រដ្ឋ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ប្រឈម​នឹង​ការ​រិះ​គន់ចាស់​ដៃ សូម្បី​តែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកក៏​រិះ​គន់​ដែរ។ អ្នក​រិះ​គន់​បានលើក​ឡើង​ថា លោក​ប្រធានាធិបតី​​ដោះ​ស្រាយ​យឹត​ណាស់​​​។

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ក៏​បាន​បោះ​ជំរំ​នៅ​វិមាន​កាពិតូល​អាមេរិក​ដើម្បី​តវ៉ា ហើយ​តំណាង​រាស្ត្រ Nancy Pelosi បាន​ហៅ​ការ​រំពឹង​នៃ​ការ​បណ្តេញ​ចេញ​កាន់​តែ​រាល​ដាល​គឺ​មិន​អាច​យល់​បាន។

មនុស្ស​មួយ​ចំនួន​ប្រឈម​នឹង​បាត់​បង់​ផ្ទះ​សម្បែង​របស់​ខ្លួន​យ៉ាង​លឿន​តែ​ម្តងគឺ​កាល​ពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​សេតវិមាន​ទទួច​ថា មាន​អ្វី​ច្រើន​ដែល​អាច​ធ្វើ​បាន និង​បញ្ជាក់​ថា រដ្ឋ និង​មេ​ដឹក​នាំ​មូលដ្ឋាន​ទទួល​ខុស​ត្រូវ​ចំពោះ​ជំនួយ​ទាំង​នោះ។

កាល​ពី​សប្តាហ៍​មុន លោក បៃដិន បាន​ប្រកាស​ថា លោក​បាន​អនុញ្ញាត​ឲ្យបំរាម​នោះ​ផុត​កំណត់។ សេតវិមាន​និយាយ​ថា លោកបាន​គាំទ្រ​ឲ្យពង្រីក​ការផ្អាក​បន្ត​ទៀត ប៉ុន្តែ​បាន​បង្ហាញ​ថា ​តុលាការ​កំពូលដែលបាន​បោះ​ឆ្នោត​៥-៤​កាល​ពី​ចុង​ខែ​មិថុនា​ថា ខ្លួន​មិន​អាច​ពន្យា​ពេល​បន្ត​ទៀត​បាន​ទេ។

មន្ត្រី​នៅ​តុលាការ​កំពូល​ លោក Brett Kavanaugh បាន​និយាយ​ថា សភា​​គួរ​ដោះ​ស្រាយ​ដើម្បី​ពន្យា​ពេល​ការ​បណ្តេញ​ចេញ។ សេតវិមាន​បានកត់​សំគាល់​ថា ការប្រឹង​ប្រែង​ថ្នាក់​រដ្ឋ​ដើម្បី​បញ្ឈប់​កា​របណ្តេញ​ចេញ​​ដល់​មនុស្ស​​រាប់​លាន​នាក់​​​ចាប់​ពី​ខែ​ខាង​មុខ​ទៅ។

​ខណៈ​​​រដ្ឋបាល​កំពុង​ស៊ើប​អង្កេត​ចំណាត់​ការ​ផ្នែក​ច្បាប់​ដើម្បីទប់​ស្កាត់​ការ​បណ្តេញ​ចេញ មន្ត្រី​បាន​និយាយ​ថា ជម្រើស​របស់​ពួក​គេ​មាន​ដែន​កំណត់។ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​នៅ​សេតវិមាន លោក​ស្រី Jen Psaki និយាយ​ថា CDC ដែល​ចេញ​​គោលការណ៍​​​ហាម​ឃាត​ការ​​បណ្តេញ​ចេញ​«មិន​អាចស្វែង​រក​សិទ្ធិ​ស្រប​ច្បាប់​​ណា​មួយ​ដើម្បីពន្យា​ពេល​ការ​បណ្តេញ​ចេញ​ទៀត​ឡើយ»។

ការបណ្តេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​អាច​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរស្រប​ពេល​វិបត្តិ​កូវីដ-១៩​ ជា​ពិសេស​វីរុស​បំ​ប្លែង​ខ្លួន​ Delta កំពុង​រាត​ត្បាត​ខ្លាំង​នៅ​អាមេរិក​ ខណៈក្រុម​គ្រួសារ​ប្រមាណ​១.៤​លាន​ប្រាប់​ការិយាល័យ​ជំរឿន​ថា ពួក​គេ​ទំនង​ជា​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពីផ្ទះ​ ឬ​អគារ​ដែល​ពួក​គេ​ជួល​នៅ​ក្នុង​ពីរ​ខែ​ខាង​មុខ។ ប្រជាពរដ្ឋ​២.២​លាន​នាក់​ទៀត​និយាយ​ថា ពួក​គេ​ទំនង​ជា​ត្រូវ​បណ្តេញ​ចេញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម