Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បដិសេធ​​គម្រោងបោះ​ឆ្នោត​មីយ៉ាន់ម៉ា​ ជំរុញឲ្យ​អាស៊ាន​ដាក់សម្ពាធ

បានផុស

នៅ

សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ ទី​២​ ខែ​សីហា បាន​និយាយ​ថា យោធា​មីយ៉ាន់ម៉ា​បាន​កំពុង​លេង​ជា​មួយ​ពេល​វេលា​ដែល​កំណត់​ការ​បោះ​ឆ្នោត​ពីរ​ឆ្នាំ​ខាង​មុខ​ ខណៈ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ត្រៀម​ជំរុញ​អាស៊ាន​តែង​តាំង​បេសកជន​ពិសេស​ម្នាក់។

លោក Blinken នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​សប្តាហ៍​ដើម្បី​ជួប​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ីអាគ្នេយ៍​ ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​ប្រធានាធិបតីអាមេរិក​ ចូ បៃដិន បង្កើន​ការ​ទំនាក់​ទំនង​ក្នុង​តំបន់ជួរ​មុខ​មួយ​ជា​មួយ​ប្រទេស​ចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ជំនួប​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន លោក​ឧត្តម​សេនីយ៍ Min Aung Hlaing ​បាន​តាំង​ខ្លួន​ឯង​ជា​នាយករដ្ឋ​មន្ត្រី​​ និង​បាន​សន្យា​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​​​​ខែ​​សីហា ឆ្នាំ​២០២៣ ដែល​ជា​ការ​ផ្តល់​​ពេលវេលាឲ្យ​ខ្លួន​បាន​ដឹក​នាំ​កាន់​តែ​យូរ​ ក្រោយ​ពេល​ទម្លាក់​មេ​ដឹក​នាំជាប់​ឆ្នោត​លោក​ស្រី អ៊ុងសាន ស៊ូជី តាម​រយៈ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ។​

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយ​ថា សេចក្តី​ប្រកកាស​គឺ​ជា​ការ​អំពាវ​នាវ​ដល់​​មេ​ដឹក​នាំ​អាស៊ាន​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែមទៀត ពី​ព្រោះនេះ​ច្បាស់​ណាស់​ថា យោធា​មីយ៉ាន់ម៉ា​ទើប​តែ​ជាប់​គាំទ្រ​មួយ​រយៈ​ពេល ហើយ​ចង់​បន្តប្រតិទិន​បាន​យូរ​ទៀត​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

«គ្រប់​ហេតុ​ផល​ទាំង​អស់ ហេតុ​អ្វី​អាស៊ាន​ត្រូវ​ពាក់​ព័ន្ធ​នឹង​​បញ្ហា​នេះ ហើយ​ចូល​រួម និង​គោរព​តាម​គោលការណ៍​៥​ចំណុច​ដែល​បាន​ព្រម​ព្រៀង​គ្នា​ ក្នុង​នោះ ​មីយ៉ាន់ម៉ា​ក៏​បាន​ចុះ​ហត្ថលេខា​ដែរ»។

មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ាលោក​ឧត្តម​សេនីយ៍ Min Aung Hlaing បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​​​មេដឹក​នាំ​អាស៊ាន​ជុំ​វិញ​វិបត្តិ​​នៅ​ប្រទេស​ខ្លួន​កាល​ពី​ខែ​មេសា​ដែល​​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​៥​ចំណុច​ និងត្រូវ​តែង​តាំង​បេសកជន​ពិសេស​ម្នាក់​ដើម្បី​ដោះ​ស្រាយ។

ប៉ុន្តែ​មេ​ដឹក​នាំ​យោធាមីយ៉ាន់ម៉ា​ក្រោយ​មក​មិន​បាន​អនុវត្ត​តាម​គោលការណ៍​​ទាំង​នោះ​ទេ ហើយ​បេសកជនពិសេស​​ក៏​មិន​ទាន់​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការដែរ។ ​មនុស្ស​ជាង​៩០០​នាក់​ត្រូវ​បានសម្លាប់​ក្នុង​រយៈ​ពេល​៦​ខែ​នេះ។

អនុប្រធានាធិបតី​អាមេរិក លោក​ស្រី Kamala Harris គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​សិង្ហបុរី​ក្នុង​ខែ​នេះ។

លោក​ឧត្តម​សេនីយ៍ Min Aung Hlaing

រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​លោក Retno Marsudi រំពឹង​ជួប​លោក Blinken ផ្ទាល់​នៅ​សប្តាហ៍​នេះ ហើយ​អនុរដ្ឋ​មន្ត្រី​ការបរទេស​អាមេរិកលោក Wendy Sherman គ្រោង​ធ្វើ​ទស្សនកិច្ច​មុន​នៅឥណ្ឌូណេស៊ី ថៃ និង​កម្ពុជា។

កាល​ពី​ម្សិល​មិញ​នេះ​ដែរ​ រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី បាន​ជំរុញឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​យល់​ព្រម​លើ​ការតែង​តាំង​បេសកជន​ពិសេស​របស់​ងាស៊ាន​ដើម្បី​ដោះ​ស្រាយ​នៅ​មីយ៉ាន់ម៉ា និង​បាន​និយាយ​ថា វិវត្ត​តិច​តួច​ណាស់​ត្រូវ​បាន​ធ្វើ​ចាប់​តាំង​ពី​បាន​ជួប​ប្រជុំ​កាល​ពី​ខែ​មេសា​ក៏​ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ៉
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម