ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងរងហានិភ័យបន្ថែមទៀតពីកូវីដនៅរដូវក្ដៅនេះ ខណៈវីរុសឥណ្ឌា Delta ក៏កាន់តែវាយលុកខ្លាំង
សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅរដូវក្តៅនេះ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលឆ្លងរាលដាលយ៉ាងឆាប់រហ័ស កាន់តែវាយលុកខ្លាំង ។
បើយោងតាមទិន្នន័យសហព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋ Louisiana មានអត្រាករណីឆ្លងខ្ពស់បំផុតនៅក្នុងប្រទេស ដោយមានករណីឆ្លងថ្មីជាង ៦០០ ករណី ក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់ ។
ចំណែករដ្ឋ Florida បន្តតាមពីក្រោយរដ្ឋ Louisiana ដោយមានករណីឆ្លងថ្មីចំនួន ៥០០ ករណី រដ្ឋ Arkansas ៤០០ ករណី និងរដ្ឋ Mississippi ៣០០ ករណីក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់រៀងៗខ្លួន ។
បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ជនជាតិអាមេរិកចំនួន ៥៨.១ ភាគរយ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ជនជាតិអាមេរិកជាង ៦១៣,០០០ នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ និងឆ្លងជិត ៣៦ លានករណី ខណៈមនុស្សជាង ៤.២ លាននាក់បានស្លាប់ និងជិត ២០០ លានករណីបានឆ្លងវីរុសនេះនៅទូទាំងពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អាមេរិក ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?