Connect with us

ព័ត៌មានអន្ដរជាតិ

ការស្លាប់ដោយសារកូវីដភាគច្រើនបំផុតនៅឥណ្ឌូណេស៊ី គឺជាអ្នកមិនចាក់វ៉ា់ក់សាំង

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ការស្លាប់ភាគច្រើនដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសរបស់លោក គឺកើតឡើងក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ទិន្នន័យរបស់យើងបង្ហាញថា វ៉ាក់សាំងអាចធ្វើឲ្យអ្នកដែលឈឺធ្ងន់មកឈឺស្រាល អ្នកឈឺស្រាលមក មិនមានរោគសញ្ញា”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin

នៅក្នុងការសិក្សា ដែលធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងហ្សាការតា, មនុស្ស ៨៨ នាក់ក្នុងចំណោម ៨៩ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ -១៩ គឺជាអ្នកមិនចាក់វ៉ាក់សាំង ខណៈម្នាក់ទៀត គឺជាអ្នកចាក់ទើបបានមួយដូស។ ការសិក្សានេះ ធ្វើឡើងលើអ្នកជំងឺចំនួន ៩២៨ នាក់ដែលបានចូលព្យបាលក្នុងមន្ទីរពេទ្យចាប់ពីខែមីនាដល់ខែមិថុនា។

បច្ចុប្បន្ន ឥណ្ឌូណេស៊ី ឈរនៅលើទីកំពូល ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដប្រចាំថ្ងៃច្រើនបំផុតលើពិភពលោក។

ក្នុងចំណោមអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង, ៨០ភាគរយនិយាយថា ពួកគេកំពុងរង់ចាំការហៅទៅចាក់ កំពុងរង់ចាំវ៉ាក់សាំងមកដល់ ឬមិនអាចទទួលការចាក់ថ្នាំបង្ការដោយសារហេតុផលផ្សេងទៀត រួមទាំងស្ថានភាពសុខភាពឬកង្វះការដឹកជញ្ជូនផងដែរ។

នៅក្នុងការស្ទង់មតិកាលពីខែកក្កដា ដែលធ្វើឡើងដោយទីភ្នាក់ងារស្ថិតិបានបង្ហាញថា ប្រជាជនឥណ្ឌូណេស៊ី ៤,២ភាគរយនិយាយថា ពួកគេសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ខណៈ ១៥,៨ភាគរយ ព្រួយបារម្ភអំពីផលរំខានក្រោយការចាក់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ភាគច្រើនពឹងផ្អែកលើក្រុមហ៊ុនវ៉ាក់សាំង Sinovac Biotech Ltd របស់ប្រទេសចិន និង AstraZeneca Ltd របស់ចក្រភពអង់គ្លេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន ចង់ចាក់វ៉ាក់សាំងកូវីដណាស់ តែគ្មានថ្នាំចាក់ឲ្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម