Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​សម័យ​​កូវីដ​ កុមារ​មើល​មិន​បាន​ឆ្ងាយ​ និង​ងងិតភ្នែក​កើន​ឡើងខ្ពស់

បានផុស

នៅ

ការ​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​បន្ទប់ និង​នៅ​មុខ​​កញ្ចក់​ឧបករណ៍​អេឡិចត្រូនិក​​ដោយ​សារ​តែ​ការ​រឹត​ត្បិត​កូវីដ-១៩​ប្រហែល​ជាប់​ពាក់​ព័ន្ធ​នឹង​អត្រា​កើន​ឡើង​នៃ​ការ​មើល​ឃើញ​មិន​បាន​ឆ្ងាយ​ និង​ងងិត​ភ្នែក​សម្រាប់​កុមារ។ នេះ​បើ​តាម​អ្នក​ស្រាវ​ជ្រាវ។

ការ​សិក្សា​មួយ​ដែល​ផ្តោត​លើ​កុមារ​ពីរ​ក្រុម​គឺ​ក្រុម​កុមារ៦​ឆ្នាំ​ទៅ​៨​ឆ្នាំ​នៅ​ទី​ក្រុង​ហុងកុងគឺ​ចុង​ក្រោយ​បំផុត​លើក​ឡើង​ថា បំរាម​បិទ​ខ្ទប់ និង​ការ​រឹត​ត្បិត​ផ្សេង​ៗ​ទៀត​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែក។

ទិន្នន័យ​ដែល​បាន​សិក្សា​លើ​កុមារ​ជាង ១២០ ០០០​នាក់​នៃ​ក្រុម​អាយុ​ស្រដៀង​គ្នា​នៅ​ប្រទេស​ចិន​បាន​ចេញ​​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា ការ​កើន​ឡើង​​ជិត​៣​ដង​នៃការ​មើល​ឃើញ​មិន​បាន​ឆ្ងាយ​​​ ឬ​ងងិត​ភ្នែក​​នៅ​ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ Jason Yam មក​ពី​សាកល​វិទ្យាល័យចិន​ហុងកុង (Chinese University of Hong Kong) សហការ​សិក្សា​ថ្មី​បាន​និយាយ​ថា «ការងារ​ជិត»​ដូច​ជា​អាន សរសេរ ឬ​មើល​ទូរទស្សន៍​ត្រូវ​បាន​គេ​ជឿ​ថា ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ងងិត​ភ្នែក ខណៈ​ពេល​វេលា​នៅ​ខាង​ក្រៅ​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​ការពារ​។

ទោះ​បី​ជា​យ៉ាង​ណា ការ​រឹត​ត្បិត​កូវីដ-១៩បាន​រក្សា​ឲ្យ​នៅ​ក្នុង​ផ្ទះ​យូរ។ លោក Yam និយាយ​ថា ៖«នៅ​ហុងកុង សាលា​រៀន​ត្រូវ​បាន​បិទ​ជា​ច្រើន​ខែ ហើយ​សូម្បី​តែ​ទី​កន្លែង​កម្សាន្ត​ដូច​ជា​សួន​កុមារ ទី​លាន​លេង​កីឡា និង​កន្លែង​លេង​ខាង​​ក្រៅ​​ផ្សេង​ៗ​ក៏​ត្រូវ​បាន​បិទ​អស់»។

ការ​រស់​នៅ​ក្នុង​ចន្លោះ​លំហ​តូច និង​កន្លែង​ឯកជន​ខាង​ក្រៅ​មានភាព​ខ្វះ​ខាត​គឺ​មាន​​ន័យ​ថា គ្រួសារ​​​គ្មាន​ជម្រើស​​​ក្រៅ​​ពី​ឲ្យ​កូន​ស្ថិត​នៅ​ក្នុង​ផ្ទះ។

លោក​ថា ៖«ជា​ទូទៅ​ ​ចំណាយ​ពេល​​​ច្រើន​លើ​ការ​អាន មើល​ទូរទស្សន៍ ឬ​ប្រើ​ប្រាស់​កុំព្យួទ័រ ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ»។

ការ​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិចក្ខុវិទ្យា​ចក្រភព​អង់គ្លេស លោក Yam និង​មិត្ត​រួម​ការងារ​បាន​រាយការណ៍​ពី​របៀប​​ដែល​ពួក​គាត់​ជ្រើស​រើសសិស្ស​​មួយ​ក្រុម​ក្នុង​ឆ្នាំ​២០១៥ និង​មួយ​ក្រុម​ទៀត​ចន្លោះ​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ នៅ​ពេល​ដែល​កូវីដបាន​ផ្ទុះ​ឡើង។

ការ​សិក្សា​ដូច​ជា​ដូច​ពិនិត្យ​លើ​ភ្នែក សួរ​កុមារ​ពី​ចំនួន​ពេល​វេលា​ដែល​ពួក​គេ​ចំណាយ ការ​ស្ថិត​នៅ​លើ​កកញ្ចប់​អេឡិចត្រូនិក​ ព្រម​ទាំង​ធ្វើ​កិច្ច​ផ្សេង​ៗ​ដែល​មើល​ជិត។

ជា​លទ្ធផល កុមារ​៧០៩នាក់​នៅក្នុង​ក្រុម​សម័យ​កូវីដ និង​កុមារ​១០៨៤​នាក់​ក្នុង​ក្រុម​មុន​សម័យ​កូវីដ ប​ង្ហាញ​​ថា មើល​ឃើញ​ខ្លី​ទូទៅ​នៅសម្រាប់​ក្រុម​កុមារ​សម័យ​កូវីដ។ ​កុមារ​​១នាក់​​ក្នុង​ចំណោមកុមារ​៣​នាក់​វិវត្ត​ទៅ​ជា​ងងិត​ភ្នែក​​ក្នុង​រយៈ​ពេល​៣​​ឆ្នាំសម្រាប់​កុមារ​មុន​សម័យ​កូវីដ ប្រៀប​ធៀប​ជា​មួយ​កុមារ១​នាក់​ក្នុង​ចំណោម​៥​​នាក់​​ក្នុង​ក្រុម​កុមារសម័យកូវីដ​វិវត្ត​ទៅ​ជា​ងងិត​ភ្នែក​ត្រឹម​តែ​រយៈ​ពេល​៨​ខែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពីគិត​គូ​ពីរយៈ​ពេល​នៃ​​តាម​ដាន​លើ​ក្រុម​នីមួយ រក​ឃើញ​ថា ​ អត្រា​កើត​ជំងឺ​ងងិត​ភ្នែក​ស្ទើរ​តែ​៣០​%​ក្នុង​ក្រុម​កុមារ​សម័យ​កូវីដ ប្រៀប​ធៀប​ជា​មួយ​នឹង​១២​%​ប៉ុណ្ណោះ​ក្នុង​ក្រុម​កុមារ​មុន​សម័យ​កូវីដដែល​មាន​ន័យ​ថា កើន​ឡើង​ដល់​២.៥​​ដង​ក្នុង​សម័យ​កាល​កូវីដ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម