ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រលះអភិបាលរដ្ឋសាធារណៈ«បើមិនជួយទេ សូមនៅឲ្យឆ្ងាយ»
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃអង្គារ៍ ទី៣ ខែកក្កដា បានអំពាវនាវឲ្យអភិបាលរដ្ឋរបស់គណបក្សសាធារណៈដ៏រឹងរុសចេញឲ្យឆ្ងាយពីគោលការណ៍វ៉ាក់សាំងដែលមានគោលបំណងទប់ស្កាត់ការឆ្លង និងវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់។
និយាយនៅសេតវិមាន លោក បៃដិន បានរិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋហ្លរីដាលោក Ron DeSantis, អភិបាលរដ្ឋតិចសាស លោក Greg Abbott និងមន្ត្រីជាច្រើនទៀតដែលបានរារាំងដល់វិធានការណ៍ពាក់ម៉ាស់ឡើងវិញដើម្បីទប់ស្កាត់វីរុស Delta។
វីរុសបំប្លែងខ្លួននេះកំពុងកើនឡើងខ្ពស់ជាលំដាប់នៅតាមបណ្តាលរដ្ឋ និងផ្នែកជាច្រើននៃប្រទេស ជាពិសេសលើប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំង។
លោក បៃដិន មានប្រសាសន៍ថា ៖«បើអ្នកមិនបានជួយទេ ហោចណាស់ក៏នៅឲ្យឆ្ងាយពីប្រជាជនដែលព្យាយាមធ្វើរឿងត្រឹមត្រូវ»។
លោកបានគាំទ្រដល់ការផ្លាស់ប្តូររបស់ទីក្រុងញូវយ៉កដែលតម្រូវឲ្យអ្នកចាក់វ៉ាក់សាំងរួចហើយអាចចេញក្រៅជួបជុំគ្នាទទួលទទួលទានអាហារពេលល្ងាច ឬកន្លែងហាត់ប្រាណ និងតម្រូវឲ្យអ្នកចាក់វ៉ាក់សាំងវិលត្រឡប់ទៅធ្វើការវិញ។ លោកថា តំបន់ និងអាជីវកម្មជាច្រើនគួរអនុវត្តតាម។ គោលការណ៍បែបនេះត្រូវបានរារាំងយ៉ាងហោចណាស់រដ្ឋចំនួន៧ដែលដឹកនាំដោយអភិបាលរបស់បក្សសាធារណៈ។
ការកើនឡើងនៃការឆ្លងនៅអាមេរិកគឺបណ្តាលមកពីវីរុសឆ្លងរហ័សលឿន Delta ដែលជំរុញឲ្យមន្ត្រីសុខាភិបាលសាធារណៈអាមេរិកកាលពីសប្តាហ៍មុនបានណែនាំថា ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញត្រូវបន្តពាក់ម៉ាស់នៅពេលចេញក្រៅទីសាធារណៈ។
បន្ទាប់ពីប៉ុន្មានខែនៃការពិបាកជំរុញពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំង មានទាំងការប្រើប្រាស់ប្រាក់រង្វាន់ជាឆ្នោតលើកទឹកចិត្តលានដុល្លារ និងឱកាសបានទៅរៀននៅមហាវិទ្យាល័យដោយឥតគិតថ្លៃ រដ្ឋបាលលោក បៃដិន កំពុងប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញប្រជាជនរឹងរុសឲ្យទៅចាក់វ៉ាក់សាំងដូចជាទៅចាក់ដល់ផ្ទះតែម្តង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព AP
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ