Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតី​៣​រូប​មិន​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​បានស្លាប់

បានផុស

នៅ

ប្រធានាធិបតី​៣​រូបបាន​ទទួល​មរណភាព ក្រោយ​ពេល​ពួក​គាត់​មិន​គាំទ្រ ឬ​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ពួក​គាត់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​ជំងឺ​កូវីដឡើយ។

លោក​ប្រធានាធិបតីហៃទី Jovenel Moise ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​វ័យ​៥៣​ឆ្នាំ ដែល​ក្រោយ​មក​​វ៉ាក់សាំង​ការពារ​កូវីដ-១៩ត្រូវ​បាន​នាំ​ចូល​ប្រទេស​របស់​លោក។

លោក Jovenel Moise
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ការីបៀន​នេះ​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​​គម្រោង COVAX ដែល​រៀប​ចំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​កម្មវិធី​វ៉ាក់សាំងសប្បុរស​ធម៌​សកល ប៉ុន្តែ​លោក Moise ត្រូវ​បាន​គេ​ដឹង​ថា បដិសេធ​ទទួល​យក​វ៉ាក់សាំង AstraZeneca។

ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ឃាតកម្ម​របស់​លោក សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​វ៉ាក់សាំង​ទៅ​ប្រទេស​ហៃទី រួម​ទាំង​ភ្នាក់​ងារ FBI មួយ​ក្រុម​ផង។ ប្រការ​នេះ​មាន​ន័យ​ថា ហៃទី លែង​ក្លាយ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អឌ្ឍគោល​ខាង​លិច​មិន​ទទួល​យក​វ៉ាក់សាំង​បង្ការ​កូវីដទៀត​ហើយ។

ជា​មួយ​គ្នាប្រធានាធិបតី​ប្រទេសតង់ហ្សានី លោក John Magufuli បាន​ទទួល​មរណភាពដោយ​សារ​ជំងឺ​បេះ​ដូង​​ក្នុង​វ័យ​៦១​ឆ្នាំ​ បន្ទាប់​ពី​លោក​បាន​ប្រកាស​ថា វ៉ាក់សាំង​មាន​គ្រោះ​ថ្នាក់​។ យ៉ាង​ណា មាន​ពាក្យ​ចរចាម​អារ៉ាមថា លោកបាន​ឆ្លង​កូវីដ-១៩ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​ឡើយ។

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ រដ្ឋ​មន្ត្រី​សុខាភិបាល​របស់​លោក​បាន​ប្រាប់​សារព័ត៌មាន​ថា ៖«យើង​មិន​ពេញ​ចិត្ត​​ទេ​ដែល​វ៉ាក់សាំង​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​មាន​ប្រសិទ្ធភាព»។

លោក John Magufuli

មរណភាព​របស់​លោក Magufuli ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​មួយ​ដើម្បី​មើល​សព​របស់​លោក។ ទោះ​ជា​យ៉ាង​ណា ភ្លាម​ៗ​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក Magufuli ប្រទេស​តង់ហ្សានី​បាន​បញ្ជាទិញ​វ៉ាក់សាំងដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ចាក់​ដល់​ប្រជា​ជន​៦០​លាន​នាក់​របស់​ខ្លួន។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០២១ លោក Magufuli បាន​ព្រមាន​​ថា ៖«អ្នក​ត្រូវ​មាន​ជំហរ​រឹង​មាំ។ ការ​ចាក់​វ៉ាក់សាំង​គ្រោះ​ថ្នាក់។ ប្រសិន​បើបុរស​ស្បែក​ស​អាច​ចាក់​វ៉ាក់សាំង​បាន គេ​គួរ​តែ​​រកឃើញ​​វ៉ាក់សាំង​ការពារ​ជំងឺ​អេដស៍​បានហើយ​ឥឡូវ​នេះ។ គេ​គួរ​តែ​រកឃើញ​វ៉ាក់សាំង​ការពារជំងឺ​របែង​បាន​។ គេ​គួរ​តែ​រក​ឃើញ​វ៉ាក់សាំង​ការពារជំងឺ​គ្រុន​ចាញ់។ គេ​គួរតែ​រក​ឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​បាន​ហើយ»។

ចំណែក ប៊ូរុនឌីគឺ​ជា​ប្រទេស​អាហ្វ្រិក​ទី​២​ដែល​បដិសេធ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​នេះ។ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​នេះ​លោក Thaddee Ndikumana បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការការពារ​សំខាន់​ជាង ហើយ​«រហូត​ដល់​ពេល​នេះ​អ្នក​ជំងឺ​ជាង​៩៥​%​បាន​ជា​សះ​ស្បើយ ដូច្នេះ​យើង​ប៉ាន់​ស្មាន​ថា វ៉ាក់សាំង​មិន​ទាន់​ចាំបាច់ទេ»។

លោក Pierre Nkurunziza

​​លោក​ប្រធានាធិបតីប៉ូរុនឌី Pierre Nkurunziza ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង​ជុំ​វិញ​ការ​មិន​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​។ ក្រោយ​មក​លោក​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​វ័យ​៥៥​ឆ្នាំ បន្ទាប់​ពី​កាន់​អំណាច​បាន​១៥​ឆ្នាំ។

យ៉ាង​ណា លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ Evariste Ndayishimiye បាន​ចាត់​ទុក​វីរុសកូរ៉ូណា​ជា​សត្រូវ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ប៊ូរុនឌីនា​ពេល​ឥឡូវ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ noqreport​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១៥ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៩ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម