Connect with us

ព័ត៌មានអន្ដរជាតិ

រឿង ២យ៉ាងនេះ មិនទាន់មានអ្នកដឹងច្បាស់ទេអំពី វីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ ពោលគឺនៅថ្ងៃទី០៣ ខែសីហា កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀតក្នុងសហគមន៍ ខណៈមានបុគ្គលិកសុខាភិបាលចំនួន ៨នាក់ បានឆ្លងមេរោគនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រសួងបាន​រកឃើញ​ករណីឆ្លងវីរុសបំប្លែងថ្មីនេះ សរុប ២៦០ករណី ក្នុងនោះស្រ្តីមានចំនួន ១២៥នាក់។

ទោះបីជាគេដឹងថា វីរុសនេះមានសមត្ថភាពឆ្លងខ្លាំងជាងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួនដទៃទៀតក៏ដោយ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក នៅតែមិនទាន់មានចម្លើយច្បាស់លាស់ណាមួយនោះទេ ទាក់ទងនឹងសំណួរចំនួន២ខាងក្រោមនេះ។

សំណួរទី១៖ តើវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ទាក់ទងនឹងការស្លាប់កាន់តែច្រើនមែនឬទេ?

មិនទាន់មានការស្លាប់ច្រើន ត្រូវបានគេយកទៅប្រៀបធៀបជាប្រព័ន្ធទៅនឹងវីរុស Delta និងវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេ។

កាលពីខែមុន ចក្រភពអង់គ្លេសបានរាយការណ៍ថា មានមនុស្សស្លាប់ត្រឹម៤២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលឆ្លងវីរុស Delta។ ក្នុងចំណោមអ្នកទាំងនោះ មាន២៣នាក់ស្ថិតក្នុងចំណោមបុគ្គលដែលមិនបានទទួលការចាក់វ៉ាក់សាំង, ៧នាក់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ និង១២នាក់បានចាក់វ៉ាក់សាំងគ្រប់ដូស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានទទួលវ៉ាក់សាំងចំនួនពីរដូសនៅចក្រភពអង់គ្លេស ភាគច្រើនជាមនុស្សចាស់និងងាយរងគ្រោះ ដែលនេះជាហេតុធ្វើឲ្យមានការលំបាកក្នុងការពិនិត្យមើល អំពីផលប៉ះពាល់នៃវីរុស Delta លើអត្រាស្លាប់នៅដំណាក់កាលនេះ។

សំណួរទី២៖ តើយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងនឹងវីរុសនេះដែរទេ?

បច្ចុប្បន្ន រឿងនេះក៏មិនទាន់ត្រូវបានគេដឹងដែរ ប៉ុន្តែវាគួរតែមានការបកស្រាយឲ្យច្បាស់លាស់ជាងមុន ស្របពេលដែលវីរុស Delta កំពុងបន្តរីករាលដាល ហើយមនុស្សកាន់តែច្រើនទទួលបានវ៉ាក់សាំងការពារកូវីដបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យទី ០១ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស សម្រេចឲ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ប្រជាជន ដែលចាក់វ៉ាក់សាំង ប្រភេទ Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ GAVI

ចុចអាន៖ កុំរំលង! ៥ ចំណុចយ៉ាងលម្អិតនេះ ធ្វើឲ្យអ្នកយល់ច្បាស់អំពីវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម