Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រាវជ្រាវអាមេរិក៖ មនុស្សចាស់ដួលទង្គិចច្រើន ក្នុងអំឡុងកូវីដ កំពុងប្រឈមនឹងការស្លាប់ខ្ពស់

បានផុស

នៅ

ការស្ទង់មតិថ្មីមួយបានបង្ហាញថា ជនជាតិអាមេរិកមានវ័យចំណាស់ ប្រឈមនឹងហានិភ័យខ្ពស់នៃការធ្លាក់ឬដួលទង្គិច ដោយសារតែការធ្លាក់ចុះសកម្មភាពនៃរាងកាយ អំឡុងពេលមានជំងឺរាតត្បាត ហើយធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ឬស្លាប់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញវ័យ​អាមេរិក ២,០៧៤ នាក់​​ មាន​អាយុ​ពី ៥០ ទៅ ៨០ ឆ្នាំ​ ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​តាម​អ៊ីនធឺណេត ​ក្នុង​ខែ​ មករា​ បាន​រាយការណ៍​ពី​ការ​ថយ​ចុះ​នៃ​សកម្មភាព​រាងកាយ ​ក្នុងរយៈពេល ១០ ខែ​ដំបូង​នៃ​ជំងឺ​រាតត្បាត​ ហើយ ២៧ ភាគរយ បាន​និយាយ​ថា​ ស្ថានភាព​រាងកាយ​របស់​ពួកគេ មិន​មាន​ភាព​បត់បែន​នៃ​កម្លាំង​សាច់ដុំ ដែល​នេះ​កាន់​តែអាក្រក់​ទៅៗ ។ ចំណែក​មួយ​ភាគ​បួន​បាន​និយាយ​ថា ​ពួកគេ​មាន​ការ​ធ្លាក់​ចុះ​សមត្ថភាព​ក្នុង​ការ​ធ្វើដំណើរ​ទៅមក។

សរុប​មក ៣៦ ភាគរយ នៃមនុស្សចាស់​បាន​រាយការណ៍​ពីការភ័យខ្លាចនៃការ​ដួល ​ប៉ុន្តែ​អត្រា​ខ្ពស់​ជាង​ក្នុង​ចំណោម​អ្នក​ដែលមានអាយុលើសពី ៦៥ ទៅ ៤៦ ភាគរយ និង​ស្ត្រី ៤៤ ភាគរយ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ស្ដីពី​​សុខភាព​មនុស្ស​ចាស់​​​ពី​សាកល​វិទ្យាល័យ Michigan។

លោក Geoffrey Hoffman ជំនួយ​ការ​សាស្រ្តាចារ្យ​នៅ​សាលា​គិលានុបដ្ឋាយិកា​ និង​ជាអ្នក​ស្រាវជ្រាវ​ការ​ដួល​ដែល​បាន​ធ្វើការជាមួយ​ក្រុម​ស្ទង់មតិ​បញ្ជាក់​ថា “ មនុស្សចាស់​ជាច្រើន ​បាន​ប៉ះ​ទង្គិច​រាងកាយ​រៀងរាល់​ឆ្នាំ​ ហើយ​ជំងឺរាតត្បាត​គឺជា​រនាំង​សម្រាប់​ពួកគាត់។ ការ​ដួល​ជាច្រើន ​បណ្ដាល​ឲ្យ​មាន​របួស​នៅ​ក្នុង​ក្រុម​អាយុ​នេះ​ ហើយ​​ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ” ។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា ​ក្រុមជាក់លាក់នៃមនុស្សចាស់ និងស្ត្រី មនុស្ស​ពេញវ័យ ​អ្នកដែលតស៊ូជាមួយភាពឯកកោ​ និងអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ​ អាច​ត្រូវ​ការ​ជំនួយ​បន្ថែម​ ដើម្បី​កែលំអ​ស្ថានភាព​រាងកាយ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដួល។ ពួកគេ​បាន​និយាយ​ថា​ ជំនួយ​អាច​ត្រូវ​បាន​ផ្ដល់​ដោយ​អ្នក​​ផ្ដល់​សេវា​សុខភាព ​និង​សម្បទា​ ក៏ដូចជា​គ្រួសារ​ និង​មិត្តភ័ក្ដិ។

ការ​ដួល​ទង្គិច​ នាំ​ឲ្យ​ការ​ស្លាប់​របស់​ជនជាតិអាមេរិកវ័យចំណាស់ជាង ៣២,០០០ នាក់ជារៀង​រាល់​ឆ្នាំ។ ការ​ស្ទង់មតិដដែល​ក៏​បាន​រកឃើញថា ២៨ ភាគរយនៃមនុស្សចាស់ ​ដែល​រងរបួស​ដោយសារ​ការ​ធ្លាក់​អំឡុង​ពេលមានជំងឺកូវីដ​ អាច​ពន្យារ​ពេលឬមិនទទួលបានការថែទាំ​សុខភាព​ដែលពួកគេ​គិតថាពួកគេ​ត្រូវការ។ ក្នុងចំណោមនោះ ៤០ ភាគរយ បាន​និយាយថា ​ជំងឺរាតត្បាត​ទាក់ទង​ដោយផ្ទាល់​ទៅ​នឹងកង្វះការថែទាំ​នេះ។

អ្នកដែលមានផលប៉ះពាល់យូរ​អង្វែង ​ពី​ការ​ធ្លាក់ឬ​ទង្គិច​ក្នុងកំឡុង​ពេល​មាន​ជំងឺរាតត្បាត គួរ​តែ​ស្វែងរក​ការ​ស្តា​នីតិសម្បទា​ និង​ការថែទាំ​ផ្សេង​ទៀត ​ដើម្បី​ចៀសវាង​ ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បន្ថែម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ

ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

ចុចអាន៖នេះចំនួនវ៉ាក់សាំង និងប្រទេសដែល អាមេរិក បរិច្ចាគទៅឲ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម