អ្នកវិទ្យាសាស្រ្តនៅ Wuhan ប្រាប់ថា មេរោគបំប្លែងខ្លួនថ្មីៗ នឹងលេចចេញមកទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តនៅ Wuhan ប្រាប់ថា មេរោគបំប្លែងខ្លួនថ្មីៗ នឹងលេចចេញមកទៀត

បានផុស

នៅ

លោកស្រី Shi Zhengli អ្នកជំនាញខាងមេរោគនៅវិទ្យស្ថានផ្នែកវីរុសទីក្រុង Wuhan បាននិយាយថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗទៀត នឹងបន្តលេចឡើង ខណៈចំនួននៃការឆ្លងដែលកាន់តែខ្លាំង បានផ្តល់ឱកាសកាន់តែច្រើនសម្រាប់មេរោគ វិវត្តខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Shi Zhengli អ្នកជំនាញខាងមេរោគនៅវិទ្យស្ថានផ្នែកវីរុសទីក្រុង Wuhan

យោងតាមអង្គការសុខភាពពិភពលោក, វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ពេលនេះបានវាយលុកប្រទេសនិងដែនដីយ៉ាងតិច៩៨ហើយ ហើយបានបន្តបំប្លែងនិងវិវត្តខ្លួន។

លោកស្រី Shi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា “យើងមិនគួរភ័យស្លន់ស្លោទេ ប៉ុន្តែយើងត្រូវត្រៀមខ្លួនដើម្បីរួមរស់ជាមួយមេរោគនេះក្នុងរយៈពេលយូរអង្វែង”។

បច្ចុប្បន្ន ប្រទេសចិនស្ថិតនៅក្រោមសម្ពាធ ក្នុងការគ្រប់គ្រងការរីករាលដាល ប៉ុន្តែការដាក់ខ្លួននៅដាច់ដោយឡែក នៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង។ លើសពីនេះត្រូវជៀសវាងការជួបជុំគ្នា ត្រូវអនុវត្តវិធានការគម្លាតសង្គម ពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់។

លោកស្រី Shi លើកឡើងថា លោកស្រីបាននិយាយជាមួយអ្នកជំងឺមួយចំនួន ដែលឆ្លងមេរោគបន្ទាប់ពីចាក់វ៉ាក់សាំង ហើយបានរកឃើញថា ទោះបីជាមិនអាចការពារការឆ្លងបាន១០០ភាគរយក៏ដោយ ក៏វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការការពារ ការធ្លាក់ខ្លួនឈឺធ្ងន់។

លោកស្រីបានដាស់តឿនប្រជាជនឲ្យទៅទទួលថ្នាំបង្ការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអំពាវនាវឲ្យពន្លឿនការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង ដើម្បីការពារការឆ្លង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ WHO ថា កូវីដនឹងនៅជាមួយយើងរយៈពេលវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services