Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកក្នុងផ្សារ ស្លាប់និងរបួសមនុស្សជាង៦០នាក់នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

មនុស្សយ៉ាងតិច១៧នាក់បានស្លាប់និងជាង៥០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នាបានវាយប្រហារផ្សារមួយក្នុងទីក្រុង Bamyan នៃខេត្ត Bamyan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ។

មន្រ្តីមន្ទីរសុខាភិបាលខេត្តម្នាក់បានប្រាប់ Xinhua ដោយមិនបញ្ចេញឈ្មោះថា “តួលេខចុងក្រោយបង្អស់បានបង្ហាញថា មនុស្សចំនួន១៧នាក់រួមទាំងមន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ផងដែរត្រូវបានសម្លាប់និងជាង៥០នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀតព្រោះមនុស្សមួយចំនួនកំពុងមានរបួសធ្ងន់។

លោក Latif Azimi អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ Xinhua មុននេះថា ការផ្ទុះបានកើតឡើងក្នុងរយៈពេលដ៏ខ្លីនៅឯផ្សារដែលមានមនុស្សច្រើនកុះករក្នុងទីក្រុងនៅប្រហែលម៉ោង៤និង៣០នាទីរសៀល។

ប្រភពក្រៅផ្លូវការបានឲ្យដឹងថា​ កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីហេតុការណ៍នេះ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ក្រុមសកម្មប្រយុទ្ធតាលីបង់បានបដិសេធការពាក់ព័ន្ធរបស់ខ្លួននៅក្នុងការផ្ទុះនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម