Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ

បានផុស

នៅ

ការរីករាលដាលនៃវីរុសកូវីដ -១៩បំប្លែងខ្លួន កំពុងបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈ កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មេរោគទាំងនេះ នៅតែបន្ត។

ក្រៅពី Delta ពិភពលោកក៏កំពុងភ័យខ្លាចវីរុសបំប្លែងខ្លួន Delta Plus និង Lambda ផងដែរ។

វីរុសបំប្លែងខ្លួន Delta Plus

Delta plus គឺជាពូជរបស់ Delta។ វាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅទ្វីបអឺរ៉ុប ហើយយកឈ្មោះរបស់វាពីកំឡាយសរសៃប្រូតេអ៊ីន ដែលគេហៅថា K417N។

វីរុសនេះ ក៏ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសយ៉ាងតិច ១០ រួមទាំងសហរដ្ឋអាមេរិកនិងឥណ្ឌាផងដែរ ហើយត្រូវបានអង្គការសុខភាពពិភពលោក ចាត់ចូលទៅក្នុងក្រុម “វីរុសបំប្លែងខ្លួនដែលត្រូវព្រួយបារម្ភ”។

អ្នកស្រាវជ្រាវបាននិយាយថា រោគសញ្ញារបស់ Delta plus មានលក្ខណៈប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម។

ប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុស Delta plus បច្ចុប្បន្នកំពុងត្រូវបានគេសិក្សា ប៉ុន្តែក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា វ៉ាក់សាំងមិនអាចយកឈ្នះវីរុសនេះបានទេ។

វីរុសបំប្លែងខ្លួន Lambda

វីរុសបំប្លែងខ្លួន Lambda ដែលបច្ចុប្បន្នកំពុងរីករាលដាលភាគច្រើននៅតំបន់អាមេរិកខាងត្បូង ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅប្រទេសប៉េរូក្នុងឆ្នាំ ២០២០ និងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៨ ហើយ។

អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសបំប្លែងខ្លួន Lambda អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនទាំងអស់ ហើយអាចបង្កើនភាពធន់នឹងវ៉ាក់សាំងនិងអង់ទីគ័រ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពរបស់វ៉ាក់សាំងបច្ចុប្បន្នប្រឆាំងនឹងវីរុស Lambda កំពុងត្រូវបានគេសិក្សា។

បច្ចុប្បន្ន ពេលនេះ WHO បានចាត់ទុក Lambda ជាវីរុសស្ថិតក្នុងការចាប់អារម្មណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ AL

ចុចអាន៖ មើលរូបថត សួត អ្នកជំងឺកូវីដដែលបានចាក់វ៉ាក់សាំង និងអ្នកមិនចាក់ ទើបដឹងខុសគ្នាកម្រិតណា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម