Connect with us

ព័ត៌មានអន្ដរជាតិ

CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ

បានផុស

នៅ

CNN បានបណ្តេញបុគ្គលិក ៣ នាក់ ដែលបំពានគោលការណ៍របស់ក្រុមហ៊ុន ដោយមកធ្វើការទាំងមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ប្រធាន CNN លោក Jeff Zucker បានប្រាប់បុគ្គលិកអំពីការបណ្តេញចេញនេះ នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលរំលឹកដល់ពួកគេថា វ៉ាក់សាំងគឺជាកាតព្វកិច្ចប្រសិនបើពួកគេរាយការណ៍ទៅការិយាល័យ ឬនៅខាងក្រៅ នៅកន្លែងដែលពួកគេទាក់ទងជាមួយបុគ្គលិកផ្សេងទៀត។

លោក Zucker បានសរសេរថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងមានគោលនយោបាយ មិនអត់ឱនឡើយចំពោះរឿងនេះ”។

លិខិតនេះ ត្រូវបានទទួលដោយសារព័ត៌មាន Associated Press បន្ទាប់ពីខ្លឹមសាររបស់វា ត្រូវបានបង្ហោះដំបូងនៅលើ Twitter ដោយអ្នកយកព័ត៌មាន CNN ឈ្មោះ Oliver Darcy។

ទោះបីជាយ៉ាងណាក៏ដោយ CNN មិនបានផ្តល់ព័ត៌មានលម្អិតអំពីការបណ្តេញចេញនេះ ឬកន្លែងដែលបុគ្គលិកទាំងនេះធ្វើការនោះទេ។

ការិយាល័យភាគច្រើនរបស់ CNN បានបើករួចទៅហើយ ហើយលោក Zucker បាននិយាយថា បុគ្គលិកព័ត៌មានជាងមួយភាគបី បានវិលត្រឡប់មកវិញហើយ។

ម៉ាស់ ក៏ក្រុមហ៊ុននេះតម្រូវឲ្យពាក់ផងដែរ នៅការិយាល័យក្នុងទីក្រុង Atlanta, Washington និង Los Angeles៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ បារម្ភវ៉ាក់សាំងសល់ទុកចោលច្រើន ពេលនេះ UN ចេញមុខលូកដៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម