Connect with us

ព័ត៌មានអន្ដរជាតិ

ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស

បានផុស

នៅ

អ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃសុក្រថា មនុស្សរាប់រយនាក់ដែលបានចាក់វ៉ាក់សាំងពេញលេញហើយនៅក្នុងប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទ Delta។

នៅក្នុងការធ្វើបច្ចុប្បន្នភាពកូវីដ -១៩ ចុងក្រោយបង្អស់របស់ខ្លួន សេវាសុខភាពសាធារណៈអង់គ្លេស (PHE) ក៏បានព្រមានផងដែរថា មានសញ្ញាដំបូងថា មនុស្សចាក់វ៉ាក់សាំងរួចហើយ អាចចម្លងវីរុស Delta បានយ៉ាងងាយស្រួលដូចអ្នកដែលមិនបានចាក់ដែរ។

The highly contagious Delta variant now accounts for 99 percent of all COVID-19 infections in the UK [File: Toby Melville/Reuters]

PHE បាននិយាយថា ចាប់ពីថ្ងៃទី ១៩ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា ៥៥,១ ភាគរយនៃមនុស្ស ១,៤៦៧ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយវីរុស Delta គឺជាអ្នកមិនចាក់វ៉ាក់សាំង ខណៈ ៣៤,៩ ភាគរយឬ ៥១២ នាក់ ជាអ្នកទទួលវ៉ាក់សាំងគ្រប់២ដូស។

PHE និយាយថា “នៅពេលដែលប្រជាជនកាន់តែច្រើន បានទទួលថ្នាំបង្ការ យើងនឹងឃើញភាគរយខ្ពស់នៃអ្នកដែលចាក់វ៉ាក់សាំង ចូលព្យាបាលក្នុងមន្ទីរពេទ្យ”។

លោកស្រី Jenny Harries នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសុខភាព ចក្រភពអង់គ្លេសបាននិយាយថា តួលេខនៅមន្ទីរពេទ្យបានបង្ហាញថា “វាមានសារៈសំខាន់ប៉ុនណា ដែលយើងទាំងអស់គ្នា ត្រូវមកទទួលវ៉ាក់សាំងទាំងពីរដូស ឲ្យបានឆាប់តាមដែលអាចធ្វើបាន”។

ការចាក់វ៉ាក់សាំងគឺជាឧបករណ៍ដ៏ល្អបំផុតដែលយើងមាន ដើម្បីរក្សាខ្លួនយើងនិងមនុស្សជាទីស្រលាញ់របស់យើងឲ្យមានសុវត្ថិភាព ពីហានិភ័យជំងឺធ្ងន់ធ្ងរដែលអាចបង្កឡើង ដោយកូវីដ។

ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែចងចាំផងដែរថា វ៉ាក់សាំងតែមួយមុខ មិនអាចលុបបំបាត់ហានិភ័យទាំងអស់បានទេ។

វ៉ាក់សាំង ត្រូវបានគេបង្ហាញថា ផ្តល់ការការពារល្អប្រសើរប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារវីរុស Delta ជាពិសេសជាមួយការចាក់ពីរដូស ប៉ុន្តែមានទិន្នន័យតិចតួចណាស់អំពីថា តើមនុស្សដែលទទួលថ្នាំបង្ការ នៅតែអាចចម្លងវីរុសទៅអ្នកដទៃបានដែរឬទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម