Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ទទួលស្គាល់ វីរុសបំប្លែងខ្លួនឥណ្ឌា Delta ពិតជាពិបាកគ្រប់គ្រង និងមានភាពស្មុគស្មាញ

បានផុស

នៅ

ប្រទេសចិនបានទទួលស្គាល់ថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ចុងក្រោយបង្អស់នៅក្នុងប្រទេសនេះគឺមានភាពស្មុគស្មាញ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ជំរុញចំនួនករណីឆ្លងប្រចាំថ្ងៃដល់ចំណុចខ្ពស់បំផុត ចាប់តាំងពីខែមករា ។

លោក He Qinghua មន្រ្តីជាន់ខ្ពស់គណៈកម្មការសុខភាពជាតិ (NHC) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅល្ងាចថ្ងៃសៅរ៍ថា “ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ លើកចុងក្រោយបង្អស់នៅក្នុងប្រទេសចិន ដែលបណ្តាលមកពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta គឺពិបាកគ្រប់គ្រង និងមានភាពស្មុគស្មាញ ប៉ុន្តែការរីករាលដាលជាទូទៅអាចគ្រប់គ្រងបាន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដកស្រង់សម្ដីដោយទីភ្នាក់ងារចិន Xinhua លោក He បាននិយាយថា “ដរាបណាអាជ្ញាធរមូលដ្ឋានអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការ និងត្រួតពិនិត្យផ្សេងៗ ខ្ញុំគិតថាការរាតត្បាតនេះនឹងត្រូវបានគ្រប់គ្រង ក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃទៀតប៉ុណ្ណោះ” ។

លោកបានសារភាពថា រលកឆ្លងបច្ចុប្បន្នបានធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងឆ្លើយតប ព្រោះវាមានប្រភពនាំចូលជាច្រើន ហើយបានប៉ះពាល់ដល់មនុស្ស និងទីកន្លែងជាច្រើន ។

ការផ្ទុះឡើងថ្មីដែលបណ្តាលមកពីការឆ្លងរាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងខ្លួនឥណ្ឌា Delta បានជំរុញឲ្យអាជ្ញាធរចិនចាត់វិធានការតឹងរ៉ឹង រួមទាំងការរឹតត្បិតលើការធ្វើដំណើរ និងសកម្មភាពសិក្សាជាដើម ។

ទន្ទឹមនោះ គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩៦ ករណីបន្ថែមទៀតកាលពីថ្ងៃសៅរ៍ ក្នុងនោះ ៨១ ករណីជាករណីឆ្លងក្នុងសហគមន៍ ។

ស្របពេលជាមួយគ្នានេះ ករណីឆ្លងនេះត្រូវបានគេរាយការណ៍នៅក្នុងខេត្តយ៉ាងតិច ១៥ ចាប់តាំងពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta ត្រូវបានគេរកឃើញនៅទីក្រុង Nanjing ខេត្ត Jiangsu កាលពីខែមុន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩៣,៧០១ ករណី ខណៈចំនួនអ្នកស្លាប់នៅតែ ៤,៦៣៦ នាក់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រាល់វ៉ាក់សាំង ចិន អាចការពារមនុស្សប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាពិសេសមិនឲ្យឈឺធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម