Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចាប់ខ្លួនសិស្សសាលាម្នាក់ បន្ទាប់ពីឃើញលួចស្តាប់បទចម្រៀងរបស់ BTS

បានផុស

នៅ

កាលពីថ្ងៃទី៥ខែសីហា សិស្សវិទ្យាល័យកូរ៉េខាងជើងម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសារតែរូបគេ ត្រូវបានគេឃើញរាំនិងច្រៀងបទចម្រៀង របស់ក្រុមតារាកូរ៉េល្បីឈ្មោះ BTS។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ allkpop កាលពីថ្ងៃទី ៨ខែសីហា។

របាយការណ៍នេះបាននិយាយថា សិស្សសាលាម្នាក់ ត្រូវបានចាប់ខ្លួនដោយសារច្រៀងបទ Blood, Sweat & Tears របស់ក្រុម BTS រហូតដល់មានអ្នកជូនដំណឹងទៅ គណបក្សការងាររបស់កូរ៉េខាងជើង។ បច្ចុប្បន្ន យុវជនម្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់មនោគមវិជ្ជានិងវប្បធម៌។

ប្រទេសកូរ៉េខាងជើង មានការហាមឃាត់មិនឲ្យនាំចូលប្រព័ន្ធផ្សព្វផ្សាយបរទេស។ ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តគ្រប់ប្រភេទមកពីប្រទេសកូរ៉េខាងត្បូង ត្រូវរារាំងដោយច្បាប់នេះ។ ប្រសិនបើមានអំពើខុសច្បាប់ និងតាមទាន់នឹងត្រូវកាត់ទោសប្រហារជីវិត។

អ្នកណាដែលត្រូវគេតាមទាន់លួចមើល នឹងត្រូវបញ្ជូនទៅជំរំធ្វើពលកម្មរយៈពេល១៥ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kapook

ចុចអាន៖ កូរ៉េខាងជើង ចង់ចរចាជាមួយ អាមេរិក ដើម្បីនាំចូលទំនិញល្អៗ និង អង្ករ ១ លានតោន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម