Connect with us

ព័ត៌មានអន្ដរជាតិ

Bill Gates ៖ “ការស៊ើបអង្កេតប្រភពដើមកូវីដមិនបានជួយសង្គ្រោះជីវិតមនុស្សទេ តែត្រូវធ្វើរឿងទាំងនេះវិញ”

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា ការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ ១៩ ដ៏ចម្រូងចម្រាស មិនជាប់ទាក់ទងទៅនឹងសកម្មភាពជាក់លាក់ណាមួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីរបស់លោក Bill Gates នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មួយ កាសែត The Australian បានបោះពុម្ភផ្សាយថា ការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុស SARS-CoV-2 ដែលបានក្លាយជាភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងជំរុញឲ្យមានភាពតានតឹងរវាងចិន អាមេរិក និងអូស្ត្រាលី នឹងមិនត្រូវផ្លាស់ប្ដូរឡើយ ប៉ុន្តែវាមិនបានជួយសង្គ្រោះជីវិតមនុស្សនោះទេ ។

លោកបាននិយាយថា “អ្វីដែលចាំបាច់ និងសំខាន់ គឺការពាក់ម៉ាស និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩” ។

លោកបានបញ្ជាក់ថា “ក្រដាសចុងក្រោយដែលខ្ញុំបានឃើញ បានបង្ហាញភស្តុតាងប្រឆាំងនឹងការលេចធ្លាយនៅមន្ទីរពិសោធន៍ ប៉ុន្តែត្រូវហើយយើងគួរតែស៊ើបអង្កេតរឿងទាំងនេះ” ។

លោកសង្កត់ធ្ងន់ថា “ប៉ុន្តែការស៊ើបអង្កេតទាំងនោះ មិនត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសកម្មភាពជាក់លាក់ណាមួយ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ស្ទើរមិនជឿ មហាសេដ្ឋីល្បីឈ្មោះ Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម