Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាច្រើន ស្ថិតក្នុងបម្រាមធ្វើដំណើររបស់ អាមេរិក ក្នុងនោះក៏មាន​ ថៃ ដែរ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី ៩ ខែសីហា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានព្រមាន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បារាំង ថៃ អ៊ីស្លង់និងប្រទេសមួយចំនួនទៀត ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។

សហរដ្ឋអាមេរិក បានបន្ថែម អ៊ីស្រាអែល តំបន់វេសប៊ែងនិងហ្គាហ្សា រួមជាមួយកន្លែងផ្សេងទៀតរួមមានកោះអារូបា និងបារាំងប៉ូលីណេស៊ី ផងដែរ ទៅក្នុងបម្រាមធ្វើដំណើរកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន។

ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីណែនាំរបស់ខ្លួនស្តីពី ការហាមឃាត់ធ្វើដំណើរកម្រិត៤ សម្រាប់ប្រទេសអ៊ីស្លង់និងបារាំងផងដែរ កាលពីថ្ងៃចន្ទ។

កាលពីខែកក្កដា CDC បានលើកឡើងពីកង្វល់អំពីប្រទេសអ៊ីស្រាអែល តំបន់វេសប៊ែងនិង ហ្គាហ្សាដោយដកការជូនដំណឹងអំពីសុខភាពធ្វើដំណើររបស់ខ្លួនពីកម្រិតពីរ ដំឡើងដល់កម្រិត៣វិញ។

CDC ក៏បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិត៣ ជាកម្រិតខ្ពស់ផងដែរ សម្រាប់ប្រទេសអូទ្រីស ក្រូអាត អែលសាល់វ៉ាឌ័រ អាស៊ែបៃហ្សង់ ហ្គាម កេនយ៉ានិងចាម៉ៃកា។

CDC និយាយថា អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង គួរតែចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសទាំងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន៖ អាមេរិក ជាអ្នកបំផ្លាញសន្តិភាពធំបំផុត នៅក្នុងតំបន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម