Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ ព្រុយណេ ប្រកាសរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍មិនធ្លាប់មានលើកដំបូងក្នុងរយៈពេល ១៥ ខែ

បានផុស

នៅ

ប្រទេសព្រុយណេបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤២ ករណីកាលពីថ្ងៃចន្ទ ហើយជាករណីឆ្លងប្រចាំថ្ងៃជាកំណត់ត្រាមិនធ្លាប់មាន បន្ទាប់ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងកាលពីចុងសប្ដាហ៍ក្នុងរយៈពេល ១៥ ខែ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mohd Isham Jaafar បាននិយាយថា ការឆ្លងជាចង្កោមមួយនៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “ការផ្ទុះឡើងនេះបានធ្វើឲ្យមជ្ឈមណ្ឌលធ្វើចត្តាឡីស័កពេញ ហើយអាជ្ញាធរក៏កំពុងស៊ើបអង្កេតលទ្ធភាពឆ្លងដែនខុសច្បាប់ រវាងព្រុយណេ និងម៉ាឡេស៊ីដែលជាប្រភពនៃការឆ្លងថ្មីបំផុត” ។

លោក Mohd Isham បាននិយាយកាលពីចុងសប្តាហ៍ថា សំណាកដែលយកចេញពីមនុស្សដែលឆ្លងមេរោគ ត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី ដើម្បីធ្វើតេស្តរកវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

កាលពីថ្ងៃសៅរ៍ ប្រ៊ុយណេបានរាយការណ៍ពីការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៧ ករណី ហើយជាការឆ្លងក្នុងសហគមន៍លើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា ព្រុយណេបានអនុវត្តច្បាប់ធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹង សម្រាប់អ្នកដំណើរដែលចូលមក ហើយបានរាយការណ៍ពីការឆ្លងចំនួន ៤០៦ ករណី និងមានអ្នកស្លាប់ ៣ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចិន ប្រើធម៌ក្ដៅលើមន្រ្តីច្រើននាក់ដែលបរាជ័យការទប់ស្កាត់ វីរុសបំប្លែងខ្លួនឥណ្ឌា Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម