Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ផ្តល់​​៥០​​​លាន​​ដុល្លារ​ដល់​​មីយ៉ាន់ម៉ា​​ និង​​៥​លាន​ដុល្លារ​​ដល់ថៃ

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​១០ ខែ​សីហា​ ម្សិល​មិញ​​ថា ខ្លួន​កំពុង​ផ្តល់ប្រាក់​ជាង​៥០​លាន​ដុល្លារ​អាមេរិកដល់​ប្រទេស​​​មីយ៉ាន់ម៉ា​​នៅ​ពេល​កូវីដ-១៩​បាន​កំពុង​រាត​ត្បាត​ខ្លាំង​បាន​ធ្វើ​ឲ្យ​កើត​មាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់ បន្ទាប់​ពី​មេ​ដឹក​នាំ​បាន​ផ្តួល​រំលំ​មេ​ដឹក​នាំ​ជាប់​ឆ្នោត​កាល​ពី​ដើម​ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា អាមេរិក​ក៏​នឹង​ផ្តល់​ជំនួយ​ដល់​ប្រទេស​ថៃ​៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩។ ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​លោក Linda Thomas Greenfield បាន​​ប្រកាស​ការ​ផ្តល់​ជំនួយ​ដល់​ថៃ​នៅ​ពេល​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​ប្រទេស​នេះ។

ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជំនួយ​អាមេរិក​នឹង​ជួយ​ដល់​​ដល់​អ្នក​ដែល​រត់​គេច​ពី​ហិង្សា និងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ព្រម​ទាំង​ជួយ​ដល់​ក្រុមដែល​ផ្តល់​សេវា​​ថែទាំ​សុខភាព​បន្ថែម​លើ​អាហារ ជម្រក និង​ទឹក។

លោក Price បាន​និយាយ​ថា ៖«ជំនួយ​ថវិកា​នេះ​បាន​មក​នៅ​ចំពេល​សារៈ​សំខាន់​នៃ​តម្រូវ​ការ​មនុស្ស​ធម៌កំពុង​កើន​ឡើង​ ហើយ​នឹង​ជួយកាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​កូវីដ-១៩​​ដល់​​អាយុ​ជីវិត​មនុស្ស​ទាំង​នៅ​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា។ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក ប្រជា​ជន​មីយ៉ាន់ម៉ា​បាន​បន្ត​​រត់​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដោយ​សារ​​ហិង្សា»។

រយៈ​ពេល​៦​ខែ បន្ទាប់​ពី​យោធា​កាន់​កាប់​អំណាច​មក សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​បាន​ដួល​រលំ ហើយ​ប្រព័ន្ធសុខាភិបាល​ត្រូវ​បាន​ដុន​ដាប​ដោយ​កូវីដ-១៩។

នៅ​ប្រទេស​ថៃ  ករណី​ឆ្លង​ថ្មី​ជា​មធ្យម​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​ដែល​មាន​ជាង​​២០៤០០​នាក់​ជា​រៀង​រាល់​ថ្ងៃ៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម