Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមរឿងប៉ុណ្ណឹងសោះ ក្មួយស្រីម្ចាស់ផ្ទះជួល វាយក្មេងអាយុ២ឆ្នាំស្ទើរស្លាប់

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទវាយធ្វើបាបក្មេងប្រុសអាយុ២ឆ្នាំយ៉ាងព្រៃផ្សៃបន្ទាប់ពីក្មេងប្រុសរូបនេះធ្វើឲ្យខូចកាតឥណទាននិងស្រោមទូរស័ព្ទ (Case)។

ករណីវាយធ្វើបាបលើក្មេងតូចរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីរូបថតនៃស្នាមរបួសរបស់ក្មេងត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅទីប្រជុំជន Warnes ក្បែរទីក្រុង Santa Cruz នៃប្រទេស បូលីវី នៅពេលជនរងគ្រោះត្រូវបានទុកឲ្យបងស្រីមើលថែក្នុងផ្ទះជួល។

របាយការណ៍ក្នុងតំបន់និយាយថា ជនសង្ស័យនៅក្នុងបទឧក្រិដ្ឋនេះត្រូវបានគេស្គាល់ថាជាក្មួយស្រីរបស់ម្ចាស់ផ្ទះជួល។

យោងតាមបងស្រីរបស់ក្មេងប្រុសម្នាក់នេះបានឲ្យដឹងថា ក្មួយស្រីម្ចាស់ផ្ទះបានចោទក្មេងប្រុសថាបានធ្វើឲ្យខូចកាតឥណទាននិងស្រោមទូរស័ព្ទហើយបានវាយក្មេងជាមួយនឹងខ្សែដែកឬដំបងដែក។

រូបភាពនៃរបួសដ៏គួរឲ្យតក់ស្លុតនេះត្រូវបានគេចែកចាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាហេតុជំរុញឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo del Castillo អំពាវនាវឲ្យមានការស៊ើបអង្កេត។

មន្ត្រីសន្តិសុខសង្គមឈ្មោះ Glen Antelo បានអះអាងថា ធ្លាប់មានការទាស់ទែងគ្នារវាងក្មួយស្រីម្ចាស់ផ្ទះជួលនិងក្មេងៗទាំងនេះកាលពីមុន។

លោក Del Castillo និយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន។

ស្ត្រីម្នាក់ទៀតដែលគេមិនបង្ហាញអត្តសញ្ញាណក៏ត្រូវបានឃុំខ្លួនផងដែរពាក់ព័ន្ធនឹងការរំលោភបំពាននេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម