Connect with us

ព័ត៌មានអន្ដរជាតិ

WHO ងាកទៅផ្តោតលើមេរោគឆ្លងសាហាវ កំពុងផ្ទុះនៅ អាហ្វ្រិកខាងលិច

បានផុស

នៅ

មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារទី១០ខែសីហាថា អាជ្ញាធរសុខាភិបាលហ្គីណេ កំពុងតាមដានមនុស្សចំនួន១៥៥នាក់ ដែលអាចមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគ Marburg ដែលជាវីរុសឆ្លងសាហាវ ហូរឈាមពេញរាងកាយស្រដៀងទៅនឹងជំងឺ អេបូឡា ដែរ។

ករណីមេរោគ Marburg ដែល WHO និយាយថា ជាករណីដំបូងនៅ អាហ្វ្រិកខាងលិច គឺត្រូវបានបញ្ជាក់នៅក្នុងតំបន់ Gueckedou ភាគអាគ្នេយ៍ប្រទេសហ្គីណេ។ តំបន់នេះ គឺជាប្រភពដើមនៃការផ្ទុះជំងឺអេបូឡានៅអាហ្វ្រិកខាងលិច ឆ្នាំ ២០១៤ដល់២០១៦ ហើយជំងឺអេបូឡា ក៏បានផ្ទុះឡើងវិញក្នុងរយៈពេលដ៏ខ្លី នៅឆ្នាំនេះផងដែរ។

លោក Georges Ki-Zerbo ប្រធាន WHO ប្រចាំប្រទេសហ្គីណេ បាននិយាយថា មេរោគ Marburg មានវត្តមាននៅក្នុងសត្វ ជាពិសេសសត្វប្រចៀវ នៅភាគខាងត្បូងប្រទេសហ្គីណេ និងនៅប្រទេសសៀរ៉ាឡេអូន និងលីបេរីយ៉ា។

ភ្នាក់ងារបង្ករោគ បានចម្លងពីសត្វទៅមនុស្សនៅក្នុងតំបន់ទាំងនោះ ដោយសារតែមានអន្តរកម្មយ៉ាងជិតស្និទ្ធ ជាពិសេសការបរបាញ់និងការបរិភោគសាច់សត្វព្រៃ។

លោក Ki-Zerbo បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “មិនទាន់មានករណីបន្ទាប់បន្សំណាមួយត្រូវបានគេរកឃើញនោះទេ ហើយមនុស្សចំនួន ១៥៥ នាក់ កំពុងស្ថិតនៅក្រោមការសង្កេតរយៈពេលបីសប្តាហ៍”។

“វាគឺជាការឃ្លាំមើលយ៉ាងសកម្ម។ អ្នកមានទំនាក់ទំនង ត្រូវបានប្រាប់ឲ្យនៅផ្ទះ ដាច់ដោយឡែកពីសមាជិកគ្រួសារដទៃទៀត។ ពួកគេត្រូវបានពិនិត្យសុខភាពជារៀងរាល់ថ្ងៃ ដើម្បីតាមដានរោគសញ្ញាដែលអាចកើតមាន”។

WHO បានឲ្យដឹងថា អត្រាមរណភាពរបស់មេរោគ Marburg មានការប្រែប្រួលពី ២៤ ភាគរយទៅ ៨៨ ភាគរយ នៅក្នុងការផ្ទុះឡើងនាពេលកន្លងមក អាស្រ័យលើការបំប្លែងខ្លួនរបស់វីរុស និងការគ្រប់គ្រងករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាហ្វ្រិកខាងលិច មានអ្នកស្លាប់ដោយសារមេរោគ ហូរឈាម ដ៏សាហាវមួយប្រភេទ ជាលើកដំបូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥១ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម