Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅគគុក! រុស្ស៊ី និង ចិន ពួតដៃគ្នាធ្វើសមយុទ្ធបង្ហាញអំណាចទ័ពយ៉ាងកក្រើក ផ្ញើសារច្បាស់ៗទៅលោកខាងលិច (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ីនិងចិន កំពុងធ្វើសមយុទ្ធសង្រ្គាមរួមគ្នា ចំពេលមានការដាក់សម្ពាធកាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិច។

Russia and China are staging joint war games in a show of unity amid 'mounting pressure' from the West
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានមកពីកងទ័ពរំដោះប្រជាជនចិន និងកងទ័ពរុស្ស៊ីសរុបប្រមាណ ១៣,០០០ នាក់ បានចូលរួមសមយុទ្ធនេះ នៅភាគពាយ័ព្យប្រទេសចិន។

សមយុទ្ធយោធានេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានសង្កត់ធ្ងន់ថា គោលបំណងរបស់សមយុទ្ធសង្គ្រាមនេះ គឺដើម្បីប្រឆាំងនឹងសម្ពាធដែលកំពុងកើនឡើងខ្លាំង ពីប្រទេសលោកខាងលិច។

An estimated 13,000 troops from the People's Liberation Army and the Russian Army have taken part in the exercises in northwestern China

សមយុទ្ធនេះ ក៏កើតឡើងផងដែរ ចំពេលប្រទេសទាំងពីរ ចូលរួមជាមួយមហាអំណាចលោកខាងលិចនិងអន្តរជាតិដទៃទៀត ក្នុងការប៉ុនប៉ងរក្សាស្ថិរភាពនៅប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលកងកម្លាំងដឹកនាំដោយអាមេរិកចាកចេញ ហើយក្រុមតាលីបង់នៅតែបន្តវាយយកទឹកដី។

ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា “ទាហានរុស្ស៊ី បានវាយចំគោលដៅភាគច្រើន បើទោះបីជាពួកគេ មិនមានបទពិសោធន៍ជាមួយឧបករណ៍យោធាដែលផលិតដោយចិនក៏ដោយ”។

The drills, involving both ground troops and air forces, will continue until Friday in China's Ningxia Hui autonomous region

សមយុទ្ធ ដែលមានការចូលរួមពីកងទ័ពជើងគោកនិងកងទ័ពអាកាស នឹងបន្តរហូតដល់ថ្ងៃសុក្រនៅក្នុងតំបន់ស្វយ័ត Ningxia Hui របស់ប្រទេសចិន។

ដោយដកស្រង់ប្រភពពីមន្ត្រីរុស្ស៊ីនិងចិន សារព័ត៌មាន Xinhua បានចុះផ្សាយថា “សមយុទ្ធសង្គ្រាមចិន-រុស្ស៊ី មានគោលបំណងធ្វើឲ្យស៊ីជម្រៅ នូវប្រតិបត្តិការប្រឆាំងភេរវកម្មរវាងយោធាចិននិងរុស្ស៊ី ហើយបង្ហាញពីការប្តេជ្ញាចិត្តនិងភាពរឹងមាំរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ”។

Russia and China stage joint war games with 13,000 troops | Daily Mail  Online

សមយុទ្ធនេះ បង្ហាញពីកម្ពស់ថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី សម្រាប់យុគសម័យថ្មីនិងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរនិងការសម្របសម្រួលរវាងប្រទេសទាំងពីរ។

សមយុទ្ធយោធាបែបនេះជាបន្តទៀត ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីកងកម្លាំងនៃរដ្ឋទាំងពីរ។

1st All-Civilian Space Crew Train On MiG-29 Fighter Jet – Mission

អ្នកជំនាញរុស្ស៊ីឈ្មោះ Alexander Lomanov បានប្រាប់កាសែត Kommersant ថា សមយុទ្ធនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរុស្ស៊ីនិងចិន។

លោកនិយាយថា សមយុទ្ធនេះ បានបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់កងកម្លាំង លោកខាងលិចថា ពួកគេនឹងមិនអាចបំបែកទីក្រុងមូស្គូ ចេញពីទីក្រុងប៉េកាំងបានឡើយ៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី តេស្តមីស៊ីល S-400 នៅតំបន់គ្រីមៀ បង្ហាញកម្លាំងដល់ អ៊ុយក្រែន ដែលកំពុងធ្វើសមយុទ្ធនៅសមុទ្រខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម