Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីឈប់ធ្វើតេស្តព្រហ្មចារីលើនារីដាក់ពាក្យចូលបម្រើ​កង​ទ័ពហើយ​

បានផុស

នៅ

កងទ័ពឥណ្ឌូណេស៊ីបានឈប់ការអនុវត្ត​លើ​កា​រ​ធ្វើ​តេស្តព្រហ្មចារីដ៏ចម្រូងចម្រាសលើស្ត្រីភេទដែលដាក់ពាក្យចូលធ្វើ​បម្រើ​កង​ទ័ព។ នេះបើយោងតាមប្រធានបុគ្គលិករបស់កងទ័ពឥណ្ឌូណេស៊ីបាន​ឲ្យ​ដឹង​ ដែលចំណាត់ការនេះទទួលបានស្វាគមន៍ពីសកម្មជនដែលបានប្រឹងប្រែងធ្វើយុទ្ធនាការណ៍ប្រឆាំង​ជាយូរមកហើយ។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កដែលបានធ្វើការស៊ើបអង្កេតតាំងពីឆ្នាំ២០១៤ជុំវិញ​ករណី​នេះ និងនៅឆ្នាំ២០១៧បានធ្វើការអំពាវនាវជាថ្មីឲ្យបញ្ឈប់ការអនុវត្តបែបនេះបាននិយាយថា ៖«ការធ្វើតេស្តម្រាមដៃពីរដែលក្រុមវេជ្ជបណ្ឌិតពិនិត្យទៅលើសន្ទះព្រហ្មចារីរបស់ស្ត្រីភេទដើម្បីជ្រើសរើសនារីចូលបម្រើកងទ័ព និងកំណត់ព្រហ្មចារីរបស់ពួកគេ មានលក្ខណៈជាប្រព័ន្ធ រំលោភបំពាន និងឃោឃៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កន្លងមក ទាហានបាននិយាយថា ការធ្វើតេស្តពិតជាសំខាន់ក្នុងការកំណត់សីលធម៌ក្នុងការជ្រើសរើស។ អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេគ្មានសុពលភាពវិទ្យាសាស្ត្រទេ ហើយការលេចចេញនៃសន្ទះព្រហ្មចារីមិនមែនជាសូចនាករនៃការរួមរ័ក្សគួរឲ្យទុកចិត្តបានទេ។

លោក Andika Perkasa ប្រធានបុគ្គលិកកងទ័ពឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញថា ការធ្វើតេស្តបែបនេះលែងមានទៀតហើយនៅក្នុងការជ្រើសរើសកងទ័ព។

លោកថា ៖«ថាតើសន្ទះព្រហ្មចារីបានរហែក ឬប្រេះដាច់ខ្លះជាផ្នែកនៃការពិនិត្យ…ឥឡូវនេះមិនមានទៀតទេ»។ ការលើកឡើងរបស់លោកត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ​កង​ទ័ព​ម្នាក់។

កាលពីសប្តាហ៍មុន លោក Andika បាននិយាយថា ដំណើរជ្រើសរើសកងទ័ពសម្រាប់បុរស និងស្ត្រីត្រូវតែស្មើភាពគ្នា។

លោក Julius Widjojono អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពជើងទឹកបានតេស្តផ្ទៃពោះ ប៉ុន្តែមិនបានធ្វើតេស្តជាក់លាក់ពីព្រហ្មចារីឡើយ។ លោកបន្ថែមថា ៖«ទាំងបុរស និងស្ត្រីត្រូវបានអនុវត្តលើការត្រួតពិនិត្យដូចគ្នា»។

លោក Indan Gilang អ្នកនាំពាក្យកងទ័ពជើងអាកាសបាននិយាយថា ការធ្វើតេស្តការបន្តពូជរបស់ស្ត្រីត្រូវបានធ្វើឡើងដើម្បីពិនិត្យរកដុំគិស ឬផលវិបាកផ្សេងៗទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបម្រើកងទព។ ការធ្វើតេស្តព្រហ្មចារីមិនមាននៅក្នុងប្រជុំសព្ទបច្ចេកទេសរបស់កងកម្លាំងទ័ពទេ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ប្រកាស​​ដែលកង​ទ័ព​បញ្ឈប់​ការ​អនុវត្ត។

អ្នក​ស្រី​ Andy Yentriyani ប្រធាន​គណៈកម្មការ​ជាតិ​ស្តីពី​ហិង្សា​ប្រឆាំង​លើ​ស្ត្រី​ភេទ​បាន​និយាយ​ថា ៖«មិន​មាន​តម្រូវ​ការ​សម្រាប់​ការ​ធ្វើ​តេស្ត​ឡើយ»។

លោក Andreas Harsono អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌូណេស៊ី​នៅ​ HRW បាន​និយាយ​ថា នេះ​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ។ លោក​បន្ថែម​ថា ៖«ការ​អនុវត្ត​បែប​នេះ​គឺ​ថោក​ទាប រើស​រើស និងប៉ះ​ទង្គិច​ផ្លូវ​ចិត្ត»។

លោក​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស HRW បាន​សាក​សួរ​ទាហាន​ស្រី​ជាង​១០០​នាក់​ដែល​បាន​ធ្លង​កាត់​ការ​ធ្វើតេស្ត​​ក្នុង​ការ​ជ្រើស​រើស​ចូលបម្រើ​កង​ទ័ព​​ មាន​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា គាត់​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​នៅ​ឆ្នាំ​១៩៦៥៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម