Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសតាមពន្ធនាគារអាមេរិក កំពុងក្លាយជាជម្រកកូវីដ កាន់តែខ្លាំងក្លា

បានផុស

នៅ

ខណៈនៅតាមពន្ធនាគារអាមេរិក កូវីដ ១៩ កំពុងរាលដាលដូចភ្លើងឆេះព្រៃ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវ ឲ្យមានការផ្លាស់ប្ដូរគោលនយោបាយ ដើម្បីការពារអ្នកទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Amir Mohareb បាន​និយាយ​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ពី​មន្ទីរពេទ្យ Massachusettsថា​ ” យើង​ប្រហែល​ជា​ត្រូវ​មាន​កម្រិត​តឹងរ៉ឹង ​សម្រាប់​កន្លែង​ដែល​យើង​គូស​បន្ទាត់​ថា ​តើ​កន្លែង​នោះ​អាច​មាន​មនុស្ស​ច្រើន​ប៉ុណ្ណា ” ។

ការសិក្សាមុនៗ បានរកឃើញថា​ អត្រាឆ្លងកូវីដនៅ​ក្នុងពន្ធនាគារ​ គឺ​ខ្ពស់​ជាង​ប្រជាជន​ទូទៅ ​ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​ដូចគ្នា។ ដើម្បី​កាន់​តែ​ច្បាស់​នោះ ​ក្រុម​របស់​វេជ្ជបណ្ឌិត​ Mohareb បាន​វិភាគ​របាយការណ៍​ប្រចាំ​សប្ដាហ៍​ ស្ដីពី​ការ​ធ្វើ​តេស្ត​រក​អ្នក​វិជ្ជមាន​នៅ​ពន្ធនាគារ​រដ្ឋ​ចំនួន ១៤ នៃ​រដ្ឋ Massachusetts នៃចំនួន​ប្រជាជន​ម្នាក់ៗ​តាម​ផ្ទះ ​និង​ចំនួន​អ្នក​ទោស​ម្នាក់ៗ​ក្នុង​ពន្ធនាគារ។

ការ​ប្រមូល​ផ្ដុំ​នៅ​ពន្ធនាគារ​មាន​ភាពខុសប្លែកគ្នាយ៉ាងខ្លាំង ក្នុង​កំឡុង​ពេល​សិក្សា​ ដែល​មានចាប់ពី ២៥ភាគរយ ទៅ ៥៥ភាគរយ ហើយ​ពន្ធនាគារដែលមាន​មនុស្ស​ច្រើន​ មាន​អត្រា​កូវីដខ្ពស់។ ចំណែក រាល់​ការ​កើន​ឡើង ១០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ ទាក់ទង​នឹង​ការ​ផ្លាស់ទី​ បាន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ១៤ភាគរយ។

លោក Mohareb បានកត់សម្គាល់ថា​ ពន្ធនាគារ​មិនត្រូវលើសកំណត់​ ដើម្បី​បង្កើន​គ្រោះថ្នាក់​ដល់​អ្នក​ទោសឡើយ។ លោកបាន​ចង្អុល​បង្ហាញ​ថា ​ពន្ធនាគារ​ដែល​ដំណើរការដោយ​មិន​រក្សា​គំលាត ៨០ភាគរយ គឺ​មាន​គ្រោះថ្នាក់។

ដូច្នេះបង្ហាញថា អ្នកទោសមាន​ហានិភ័យ​នៃ​ការឆ្លង​កូវីដច្រើនជាង ៦ ដង​ បើ​ធៀប​នឹង​មនុស្ស​ទូទៅ។ វា​ក៏បានបង្ហាញផងដែរថា​ អត្រាឆ្លងនៅក្នុងពន្ធនាគារ​មាន​និន្នាការ​ឆ្លុះបញ្ចាំង​ពី​សហគមន៍​នៅ​ជុំវិញ​របស់​ពួកគេ។ ជា​ពិសេស​អ្នក​ទោស​ក្នុង​នោះ​មួយ​ចំនួន​ធំ​ មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទេ។

ពួកគេ​បាន​និយាយថា វិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដនៅ​ក្នុង​ពន្ធនាគារ​ គឺ​ការ​ដោះលែង​អ្នក​មានទោស​ស្រាល​ៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម