Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនបុគ្គលិកស្ថានទូតអង់គ្លេស នៅអាល្លឺម៉ង់ ពីបទធ្វើចារកម្មឲ្យ រុស្ស៊ី

បានផុស

នៅ

បុគ្គលិកស្ថានទូតអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ពីបទចារកម្ម។

រដ្ឋអាជ្ញាសាធារណៈអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអង់គ្លេសឈ្មោះ David S ត្រូវបានចាប់ខ្លួននៅទីក្រុង Potsdam បន្ទាប់ពីគាត់ រងការចោទប្រកាន់ថា បានធ្វើការឲ្យសេវាកម្មសម្ងាត់បរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បានបន្តថា “រហូតឈានដល់ការចាប់ខ្លួន, លោក David S បានធ្វើការជាបុគ្គលិកក្នុងស្រុក នៅស្ថានទូតអង់គ្លេសប្រចាំទីក្រុងប៊ែរឡាំង។ យ៉ាងហោចណាស់ មានឱកាសមួយ ដែលគាត់បានបញ្ជូនឯកសារដែលទទួលបានក្នុងកំឡុងពេលធ្វើការងារវិជ្ជាជីវៈរបស់គាត់ ទៅឲ្យអ្នកតំណាងនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី”។

ជាថ្នូរនឹងការផ្តល់ព័ត៌មាន បុរសម្នាក់នេះ បានទទួលសាច់ប្រាក់ក្នុងចំនួនដែលគេមិនដឹង។

ការចាប់ខ្លួននេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតរួមគ្នាដោយអាជ្ញាធរអាល្លឺម៉ង់និងអង់គ្លេស។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមស៊ើបអង្កេតបានឆែកឆេរផ្ទះនិងការិយាល័យរបស់គាត់។ លោក David S នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅថ្ងៃនេះ ហើយនឹងត្រូវសម្រេច ប្រហារជីវិត មុនការឃុំខ្លួនបណ្តោះអាសន្ន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម