Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់វិធីសំខាន់ ការពារកុមារពីវីរុសបំប្លែងខ្លួន Delta នៅក្នុងសាលារៀន

បានផុស

នៅ

វីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ចំពេលដែលកុមារ ត្រឡប់ទៅសាលារៀនវិញ។ ដូច្នេះតើសាលា អាចធ្វើអ្វីបានខ្លះ ដើម្បីរក្សាសុវត្ថិភាពកុមារ?

លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដ-១៩ របស់សេតវិមាន នាពេលថ្មីៗនេះ បានផ្តល់ដំបូន្មានដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យមានសុវត្ថិភាព។

Dr. Anthony Fauci talks about the delta variant of the coronavirus.
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដ-១៩ របស់សេតវិមាន

លោក Fauci បាននិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា កុមារគួរតែត្រូវបានហ៊ុមព័ទ្ធដោយមនុស្សដែលទទួលបានវ៉ាក់សាំងរួច នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ។ នេះនឹងការពារកុមារដែលនៅក្មេងពេក មិនទាន់អាចចាក់វ៉ាក់សាំងបាន។

លោក Fauci និយាយថា “ត្រូវនៅជុំវិញពួកគេដោយអ្នកដែលអាចចាក់វ៉ាក់សាំងបាន មិនថាជាគ្រូបង្រៀន បុគ្គលិកនៅក្នុងសាលា ឬអ្នកណាក៏ដោយដែលចាក់វ៉ាក់សាំងរួច”។

លោក Fauci បន្តថា វាក៏សំខាន់ផងដែរសម្រាប់កុមារ ក្នុងការវិលត្រឡប់ទៅសាលារៀនវិញជាមួយកាតព្វកិច្ចពាក់ម៉ាស់។

សម្រាប់កុមារដែលមិនអាចចាក់វ៉ាក់សាំងបាន នោះគឺជាហេតុផលដែលយើង ត្រូវមានការណែនាំយ៉ាងមុតមាំថា នៅក្នុងសាលារៀន មនុស្សគ្រប់រូបគួរតែពាក់ម៉ាស់ ទោះបីអ្នកនោះ ចាក់វ៉ាក់សាំងការពារឬអត់ក៏ដោយ។ យើងត្រូវតែការពារកុមារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Deseret

ចុចអាន៖ អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម